កីឡា
គ្រូវិសាខាស្នើឲ្យបញ្ឍប់ការរិះគន់វាយប្រហារលើកីឡាករ ស រតនា
ក្រោយពីធ្វើមិនបានល្អជាមួយក្រុមជម្រើសជាតិកម្ពុជាក្នុងវគ្គជម្រុះជុំទី១ ជើងឯកពិភពលោក កីឡាករ ស រតនា ត្រូវបានរិះគន់យ៉ាងចាស់ដៃគីអ្នកប្រើប្រាស់ Facebook និងផេកសារព័ត៌មានតូចៗមួយចំនួនដែលជំរុញឲ្យលោក Simon Mcmenemy គ្រូបង្វឹកក្លិបវិសាខា ស្នើសុំឲ្យបញ្ឈប់ការរិះគន់វាយប្រហារលើកីឡាករវិសាខាម្នាក់នេះ និងកីឡាករជម្រើសជាតិផ្សេងៗទៀត។

លោក Simon Mcmenemy គ្រូបង្វឹកក្លិបវិសាខានិយាយថា៖«ខ្ញុំឃើញមានសារព័ត៌មានមួយចំនួនវាយប្រហារកីឡាករ ស រតនា ដែលជាកូនក្រុមរបស់ខ្ញុំ។ តាមពិតទៅ គាត់ជាកីឡាករអាយុក្រោម២៣ឆ្នាំដែលលេងនៅតំបន់ការពារ ប៉ុន្តែក្នុងក្រុមជម្រើសជាតិបែរជាគ្រូបង្វឹកដាក់ឲ្យលេងតំបន់ប្រយុទ្ធ ដែលមិនមែនជាទីតាំងដើមរបស់គាត់»។

«គាត់ជាកីឡាករវ័យក្មេងផងការប្រហារមកលើបែបនេះ ខ្ញុំគិតថា ជារឿងគួរឲ្យអស់សំណើច។ វាក៏ជារឿងមួយដែលមិនគួរកើតមាន។ នៅពេលគាត់ស៊ុតចូលឲ្យក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ គ្រប់គ្នាសរសើរគាត់ តែពេល រតនា លេងជាមួយឈុតធំធ្វើមិនបានល្អបានបែរជានាំគ្នាវាយប្រហារគាត់»។ លោកបានបន្ត។
លោកបន្ថែមថា ៖«ដូចជានៅប្រទេសឥណ្ឌូណេស៊ី កីឡាករ បានភ័យខ្លាចចំពោះការវាយប្រហារដោយពាក្យសម្ដី ដែលធ្វើឲ្យកីឡាករបាត់ទំនុកចិត្តហើយគ្មានការអភិវឌ្ឍខ្លួន។ ដូច្នេះជំនួសដោយពាក្យសំដីវាយប្រហារ យើងគួរតែប្ដូរមកជាពាក្យលើកទឹកចិត្តវិញដើម្បីឲ្យពួកគេមានឱកាសអភិវឌ្ឍនខ្លួនវិញ»។

ក្នុងជំនួបសប្ដាហ៍ទី៨ ពានរង្វាន់ខេមបូឌានព្រីមៀរលីគ ក្លិបវិសាខា បានបើកទ្វារកីឡដ្ឋានព្រីនស៍ ទទួលបានជ័យជម្នះលើក្រុមអង្គរថាយហ្គឺរ ដោយលទ្ធផល ២-១៕
អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?