Connect with us

កីឡា

ថ្ងៃអាទិត្យនេះ ម្ចាស់ផ្ទះសុទ្ធតែឈ្នះ ២-១ ដូចគ្នាទាំង៤គូលីគ CPL សប្តាហ៍ទី៨

បានផុស

នៅ

ការ​ប្រកួត​សប្តាហ៍​ទី​៨​នៃ​ខេមបូឌានព្រីមៀរលីគ​២០២៣-២៤ ថ្ងៃ​អាទិត្យ ទី​២២ ខែ​តុលា ចំនួន​៤​គូ​បាន​បញ្ចប់​ទៅ​ដោយ​ម្ចាស់​ផ្ទះ​ទទួល​បាន​​លទ្ធផល ២-១ ដូចគ្នា។

ព្រះ​ខ័ន​រាជ​ស្វាយរៀង​រក​បាន​៣​ពិន្ទុ​​ទាំង​លំបាក​​ជាមួយ​ក្រុម​បាត​រាង គិរីវង់​សុខ​សែន​ជ័យ បន្ទាប់​ពី​បាន​យក​ឈ្នះ​ដោយ​លទ្ធផល ២-១ នៅកីឡដ្ឋាន​ស្វាយ​រៀង​ដែល​មាន​អ្នក​គាំទ្រ​ផ្ទាល់​ជិត​​៤​ពាន់​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅវគ្គ​ទី​១ ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​បំប៉ោង​សំណាញ់​ទី​របស់​គិរី​វង់​សុខ​សែន​ជ័យ នៅ​នាទី​ទី​​៣៩ ដោយ​ខ្សែ​ប្រយុទ្ធ Marcus Haber ប៉ុន្តែ​នៅនាទី​៤៥+២ ជូ ហាវ បាន​ជួយ​ឲ្យ​ក្រុម​ភ្ញៀវ​តាម​ស្មើ ១-១។ ការ​ប្រកួតវគ្គ​ទី២ ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​សម្រុក​យ៉ាង​ខ្លាំង ប៉ុន្តែ​គិរីវង់សុខសែន​ជ័យ​ការពារ​បាន​យ៉ាង​ល្អ​រហូត​ដល់នារទី​៩០+៥​ទើប​កើត​គ្រាប់​បាល់​ជ័យជម្នះ​ដោយ​​ការភ្លាត់​ចូល​ទី​​ខ្លួន​​ឯង​របស់​កីឡាករ Yannick Francois។

តាម​រយៈ​ជ័យជម្នះ​នេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង​មិន​ទាន់​ស្គាល់​បរាជ័យ​ឡើយ ដោយ​ឆ្លង​កាត់​ការ​ប្រកួត​៨​លើក​គឺ​ឈ្នះ​ទាំង​អស់​ដោយ​រក​បាន​២៤​ពិន្ទុ​ពេញ កំពុង​ឈរ​លើ​កំពូល​តារាង។

ម្ចាស់​ផ្ទះ​វិសាខា ​ទទួល​បាន​ជ័យជម្នះ​​ដោយ​ល្ធផល ២-១ បន្ទាប់​បាន​យកឈ្នះ​អង្គរថាយហ្គឺរ​​​នៅចុងម៉ោង។ ក្រុម​ភ្ញៀវ​បាន​បើក​ការ​នាំ​មុខ ០-១ ដោយ​កីឡាករ Blasco Victor នៅ​នាទី​៦៥ ប៉ុន្តែ​ចុង​វគ្គ​ទី​​២ ខ្សែ​ប្រយុទ្ធ​ជប៉ុន Takumu រក​បាន​គ្រាប់​បាល់​តាម​ស្មើ ១-១ ហើយ​ការ​ប្រកួត​ស្ទើរ​តែ​បញ្ចប់​ទៅ​ហើយ ស៊ិន សុផាណាត់ រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​នៅ​នាទី​ទី​៩០+១០។​

ម្ចាស់​ផ្ទះ​ណាហ្គាវើលដ៍​ក៏​មិន​ខុស​ពី​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​វិសាខា​ដែរ​ដោយ​បានជ័យជម្នះ ២-១ បន្ទាប់​ពី​ឈ្នះ​ក្រសួង​ការពារ​ជាតិ នៅ​ចុង​ម៉ោង​ដែរ។ ខ្សែ​បម្រើ​ចាស់​វស្សា សុះ ស៊ូហាណា ស៊ុត​គ្រាប់​បាល់​នាំមុខ ១-០ នៅ​នាទី​ទី​២២ ប៉ុន្តែ​​កីឡាករ Tetsuaki Misawa រកបាន​គ្រាប់​បាល់​ជួយ​ឲ្យ​ក្រុម​ភ្ញៀវ​តាម​ស្មើ ១-១។ យ៉ាង​ណា នៅ​នាទី​៩០+៣ កីឡាករ Bektur Amangeldiev រក​បាន​គ្រាប់​បាល់​ជ័យជម្នះ។

ម្ចាស់​ផ្ទះ ​អាយអេសអាយ ដង្កោសែន​ជ័យ រក​បាន​៣​ពិន្ទុ​ពេញ​តាម​រយៈ​ជ័យជម្នះ​ដោយ​លទ្ធផល ២-១ លើ​បឹងកេត។ ២​គ្រាប់​របស់​ក្រុម​ម្ចាស់​ផ្ទះ​រក​បាន​ដោយ​កីឡាករ Ndongo Villy ទាំង​ពីរ​គ្រាប់​នៅ​នាទី​១៦ និង​៧២ ខណៈ​១​គ្រាប់​របស់ Golubovic Stefan នៅ​នាទី​ទី​៥៤។

កាល​ពី​ថ្ងៃ​សៅរ៍​ទី​២១ ភ្នំពេញ​ក្រោន​ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ៣-១ លើ​ក្រុម​ព្រៃវែង ដូច្នេះ​ក្នុង​សប្តាហ៍​ទី​៨​នេះ ក្រុម​ម្ចាស់​ផ្ទះ​សុទ្ធ​តែ​ទទួល​បាន​ជ័យជម្នះ៕

លទ្ធផល​ថ្ងៃ​សៅរ៍ ទី​២១ ខែ​តុលា ឆ្នាំ​២០២៣

  • ភ្នំពេញ​ក្រោន ៣-១ ព្រៃវែង

លទ្ធផល​ថ្ងៃ​អាទិត្យ ទី​២២ ខែ​តុលា ឆ្នាំ​២០២៣

  • ណាហ្គាវើលដ៍​ ២-១ ក្រសួង​ការពារ​ជាតិ
  • ព្រះ​ខ័ន​រាជស្វាយរៀង ២-១ គិរីវង់សុខសែនជ័យ
  • វិសាខា ២-១ អង្គរថាយហ្គឺរ
  • អាយអេសអាយ ដង្កោសែនជ័យ ២-១ បឹងកេត

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Cambodian Women League
កីឡា២១ នាទីutes មុន

ជ័យលាភីឯកត្តជន ក្រុម​ ​ក្នុង​លីគ​នារី​កម្ពុជា​២០២៤-២៥

Guo Jiakun
នយោបាយ៣៩ នាទីutes មុន

ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

Sokha Hotels

ព័ត៌មានពេញនិយម