កីឡា
ឃួន ឡាំងកូស៊ីន របួសបាក់ឆ្អឹងដងកាំបិត ក្រោយឈ្នះ ធន់ ស៊ីហុង ទទួលបានពានម៉ារ៉ាតុន
កីឡាករប្រដាល់ ឃួន ឡាំងកូស៊ីន បានរបួសបាក់ឆ្អឹងដងកាំបិតនៅពេលប្រកួតជាមួយកីឡាករ ធន់ ស៊ីហុង វគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ម៉ារ៉ាតុន ក្នុងកម្មវិធី ICY COOL សង្វៀនគុនខ្មែរ កាលពីថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣។

ការប្រកួតជុំទី១ ឃួន ឡាំងកូស៊ីន បានផ្តួលកីឡាករ ម៉ាលី អូប៉ ឲ្យសន្លប់ក្នុងទឹកទី២ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ជួបកីឡាករ ធន់ ស៊ីហុង ដែលបានផ្តួលកីឡាករ អេលីត សេងទ្រី នៅទឹកទឹកទី២ដូចគ្នា។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ឃួន ឡាំងកូស៊ីន និង ធន់ ស៊ីហុង បានតស៊ូគ្នា៣ទឹកពេញ និងគួរឲ្យចាប់អារម្មណ៍។ ចៅក្រមទាំង៥រូបបានផ្តល់ពិន្ទុឲ្យ ឡាំងកូស៊ីន ទទួលបានជ័យជម្នះដោយពិន្ទុមិនឯកច្ឆន្ទ៣ទល់២ដើម្បីក្លាយជាម្ចាស់ពានរង្វាន់ម៉ារ៉ាតុនអមដោយប្រាក់រង្វាន់៤លានរៀល។
ក្រោយចប់ការប្រកួត ឃួន ឡាំងកូនស៊ីន បានទៅពេទ្យពិនិត្យអាការឈឺចាប់ ហើយជាលទ្ធផលឃើញរបួសបាក់ឆ្អឹងដងកាំបិតដែលត្រូវឲ្យរូបគេចំណាយពេលព្យាបាលយូរ៕











អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ