កីឡា
លោក Oleg និយាយថា ភ្នំពេញក្រោនត្រៀមខ្លួនគ្រប់គ្រាន់ទាំងលីគ និង AFC Cup
លោក Oleg Starynskyi ជឿជាក់លើកូនក្រុមរបស់លោកបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងការប្រកួតខេមបូឌានព្រីមៀរលីគ និងជើងឯកទ្វីបអាស៊ីលំដាប់ទី២ AFC Cup បើទោះបីជាមមាញឹកច្រើនក៏ដោយ។

ការប្រកួតសប្ដាហ៍ទី៨ ក្នុងជម្រើសជើងឯកជាតិ ខេមបូឌានព្រីមៀរលីគ កាលពីថ្ងៃសៅរ៍ទី២១ ខែតុលា ឆ្នាំ២០២៣ ភ្នំពេញក្រោនបានយកឈ្នះក្លិបបាល់ទាត់ព្រៃវែង ៣-១។ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ ភ្នំពេញក្រោននឹងត្រូវជួបក្លិបខ្លាំងមកពីអូស្រ្តាលី Macarthur FC ក្នុងពានរង្វាន់ AFC Cup និងថ្ងៃអាទិត្យទី២៩ ខែតុលា ត្រូវជួបជាមួយគិរីវង់សុខសែនជ័យ ក្នុងលីគកំពូលកម្ពុជា។

លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោននិយាយថា៖«សម្រាប់ខ្ញុំ ការប្រកួតញឹកញាប់មិនសូវមានបញ្ហាទេ ដោយសារកីឡាកររបស់ខ្ញុំគឺមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្លាស់ប្តូរគ្នាលេង។ នេះក៏ជាផលចំណេញសម្រាប់ក្រុមផងដែរ»។

«ការប្រកួតជាមួយព្រៃវែង ខ្ញុំគិតថា កីឡាករដែលទើបវិលត្រឡប់មកពីក្រុមជម្រើសជាតិអាចមានភាពហត់នឿយបន្ថិចដោយសារមិនបានសម្រាកគ្រប់គ្រាន់ ប៉ុន្តែការប្រកួតជាមួយ Macarthur នៅថ្ងៃព្រហស្បតិ៍ ខ្ញុំគិតថា ពួកគេមានពេលសម្រាកនិងតៀមខ្លួនគ្រប់គ្រាន់»។

ការប្រកួតផ្លូវការ១២លើកចុងក្រោយទាំងក្នុងខេមបូឌានព្រីមៀរលីគ និង AFC Cup ភ្នំពេញក្រោនចាញ់តែម្តងគត់ ក្រៅពីនេះទទួលបានជ័យជម្នះទាំងអស់។ គិតត្រឹមសប្តាហ៍ទី៨ ខេមបូឌានព្រីមៀរលីគ ភ្នំពេញក្រោនកំពុងឈរនៅលេខ២ ដោយប្រកួត៨លើក ឈ្នះ៧ ចាញ់១ មាន២១ពិន្ទុ។ ក្នុងពានរង្វាន់ AFC Cup ក្រុមតំណាងកម្ពុជាមួយនេះកំពុងឈរលេខ២ ក្នុងពូល F ដោយប្រកួត២លើក ឈ្នះទាំងអស់ និងមាន៦ពិន្ទុ បន្ទាប់ពីឈ្នះ២លើកជាប់គ្នាក្នុងវគ្គជម្រុះលើក្រុមឡាវ និងសិង្ហបុរី។

នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ជាមួយក្លិប Macarthur FC គឺជាការប្រកួតដ៏លំបាកមួយសម្រាប់ភ្នំពេញក្រោនទោះបីលេងក្នុងនាមជាម្ចាស់ផ្ទះក៏ដោយ៕

អត្ថបទ៖ ផា រតនា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ