កីឡា
គ្រូបង្វឹក៤រូបឈ្នះពានរង្វាន់ UCL ច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ
UEFA Champion League គឺជាពានរង្វាន់លំដាប់កំពូលក្នុងទ្វីបអឺរ៉ុបដែលជាបំណងប្រាថ្នារបស់គ្រូបង្វឹក និងក្លិបធំៗនៅអឺរ៉ុប។ គ្រូបង្វឹកឆ្នើម៤រូបដែលបានឈ្នះពានរង្វាន់មួយនេះច្រើនជាងគេគិតត្រឹមឆ្នាំ២០២៣។
១.លោក Carlo Ancelotti
លោក Carlo Ancelotti វ័យ៦៤ឆ្នាំ ជនជាតិអ៉ីតាលីគឺជាគ្រូបង្វឹកតែមួយរូបគត់ ដែលមានលទ្ធភាពឈ្នះពានរង្វាន់ UEFA Champion League ចំនួន៤លើកជាមួយក្លិប២ផ្សេងគ្នាគិតត្រឹមឆ្នាំ២០២៣។ ឆ្នាំ២០០៣ លោកបានជួយក្លិប AC Milan ឈ្នះពានរង្វាន់ Champion League លើកទី៦ ក្នុងប្រវត្តិសាស្រ្តរបស់ក្លិប ក្រោយយកឈ្នះ Juventus នៅវគ្គផ្តាច់ព័ត្រ ដោយបាល់ពិន័យ១១ម៉ែត្រក្នុងលទ្ធផល៣-២។ ជាថ្មីម្តងទៀតនៅឆ្នាំ២០០៧ Ancelotti បានបន្តជួយ AC Milan ឈ្នះពានរង្វាន់ Champion League ក្រោយយកឈ្នះក្លិបហង្សក្រហម Liverpool ២-១ នៅវគ្គផ្ដាច់ព័ត្រ។
ឆ្នាំ២០១៤និងឆ្នាំ២០២២ លោក Ancelotti បានជួយក្លិបអធិរាជស Real Madrid ឈ្នះពានរង្វាន់ Champion League ២លើក។ ក្នុងនោះកាលពីឆ្នាំ២០១៤ Real Madrid បានយកឈ្នះក្លិប Atletico Madrid ក្នុងម៉ោងបន្ថែមដោយលទ្ធផល ៤-១ និងយកឈ្នះក្លិប Liverpool ១-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីឆ្នាំ២០២២។
២.លោក Bob Paisley
លោក Bob Paisley គឺជាវីរបុរសរបស់ក្លិបហង្សក្រហម Liverpool ដែលបានចំណាយពេលជិត៥០ឆ្នាំជាមួយក្លិបដោយចាប់ផ្តើមតាំងពីកីឡាកររហូតដល់គ្រូបង្វឹក។ ក្នុងអាជីពជាគ្រូបង្វឹកលោក Bob Paisley បានជួយឲ្យក្លិប Liverpool ឈ្នះពានរង្វាន់ UEFA Champion League ៣លើកនៅក្នុងឆ្នាំ ១៩៧៧ ១៩៧៨ និង១៩៨១។ ក្នុងឆ្នាំ១៩៧៧ លោក Paisley ដឹកនាំក្រុម Liverpool យកឈ្នះក្រុម Borussia Mönchengladbach ដោយលទ្ធផល ៣-១ ។ ឆ្នាំ១៩៧៨ លោកបានដឹកនាំ Liverpool ឈ្នះក្លិប Club Brugge ក្នុងលទ្ធផល ១-០ និងចុងក្រោយឆ្នាំ១៩៨១ នាំ Liverpool បានយកឈ្នះក្លិប Real Madrid ក្នុងលទ្ធផល ១-០។
៣.លោក Zinedine Zidane
លោក Zinedine Zidane ជនជាតិបារាំង បច្ចុប្បន្នវ័យ៥១ឆ្នាំគឺជាគ្រូបង្វឹកតែរូបគត់ដែលដឹកនាំក្លិបអធិរាជសរ Real Madrid ឈ្នះពានរង្វាន់ UEFA Champion League ៣លើកជាប់គ្នាក្នុងប្រវត្តិសាស្រ្ត។ ឆ្នាំ២០១៦ លោក Zidane ដឹកនាំក្លិប Real Madrid ឈ្នះក្លិប Atletico Madrid ដោយបាល់ពិន័យ១១ម៉ែត្រកាត់សេចក្តីក្នុងលទ្ធផល ៥-៣ ក្រោយស្មើគ្នា ១-១។ ឆ្នាំ ២០១៧ Real Madrid បានយកឈ្នះ Juventus ក្នុងលទ្ធផល ៤-១ និងឆ្នាំ២០១៨ បានយកឈ្នះ Liverpool ក្នុងលទ្ធផល ៣-១ ក្រោមការដឹកនាំរបស់លោក Zinedine Zidane។
៤. លោក Pep Guardiola
លោក Pep Guardiola ជនជាតិអេ្បស៉ាញ វ័យ៥២ឆ្នាំគឺជាគ្រូបង្វឹកទី៤ ដែលឈ្នះពានរង្វាន់ UEFA Champion League ៣លើកគិតត្រឹមឆ្នាំ២០២៣។ ឆ្នាំ២០០៩ លោកបានជួយក្លិបអ្នកមានបុណ្យ FC Barcelona យកឈ្នះក្លិបបិសាចក្រហម Manchester United ក្នុងលទ្ធផល ២-០។ ឆ្នាំ២០១១ លោកបន្តជួយក្លិប FC Barcelona យកឈ្នះក្លិប Manchester United ដោយលទ្ធផល ៣-១ ជាថ្មីទៀត។
ថ្មីៗនេះគឺឆ្នាំ២០២៣ លោក Pep បានជួយឲ្យក្លិប Manchester City ឈ្នះពានរង្វាន់ UEFA Champion League លើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ក្លិប ក្រោយយកឈ្នះ Inter Milan ក្នុងលទ្ធផល ១-០ នៅវគ្គផ្ដាច់ព័ត្រ៕
អត្ថបទ៖ ផា រតនា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា