Connect with us

កីឡា

លោក នួន សូរិយា បញ្ជាក់មូលហេតុដែលចង់ឲ្យ ធឿន ធារ៉ា ជំនួស ព្រំ សំណាង ប៉ះ Dave Leduc

បានផុស

នៅ

លោក នួន សូរិយា អតីត​ជើង​ខ្លាំង​ប្រដាល់គុន​ខ្មែរ​ដែលកំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក​បានចេញ​វីដេអូ​បក​ស្រាយ​​ជុំ​វិញ​មូល​ហេតុ​ដែល​លោក​ចង់​ឲ្យ​ដាក់ ធឿន ធារ៉ា ជំនួស ព្រំ សំណាង សម្រាប់​ការ​ប្រកួត​ស្តេច​ប្រដាល់​មីយ៉ាន់ម៉ា Dave Leduc នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៣​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ពេល​ថ្មី​ៗ​នេះ លោក នួន សូរិយា ធ្លាប់​បាន​និយាយ​ថា ប្រសិន​បើ ព្រំ សំណាង ហ្វឹក​ហាត់​មិន​បាន​ដិត​ដល់ និង​មិនឡើង​សមត្ថភាព​ខ្លាំង​ទេ គួរ​ដាក់ ធឿន ធារ៉ា ជំនួស​វិញ​សម្រាប់​ការ​ប្រកួត​ធំ​ប្រចាំ​ឆ្នាំ​​នា​ខែ​វិច្ឆិកា​ខាង​មុខ។

ទោះ​បី​ជា​យ៉ាង​ណា អ្នក​គាំទ្រ​មួយ​ចំនួន​​​ហាក់​មិន​បាន​យល់​ច្បាស់​ពី​គោល​បំណង​របស់​ នួន សូរិយា ដែល​​អាច​គិត​ថា អតីត​កីឡាករ​ប្រដាល់​រូប​នេះ​មិន​ពេញនឹង ព្រំ សំណាង ហើយ​ចង់​​ឲ្យ ធឿន ធារ៉ា​ ជំនួស​វិញ។ អ្នក​គាំទ្រ​មួយ​ចំនួន​បាន​រិះ​គន់​ខ្លាំង​លើ នួន សូរិយា។

លោក នួន សូរិយា បានចេញ​វីដេអូ​សាជា​ថ្មី​​ដោយ​បាន​បញ្ជាក់​ថា អ្វី​ដែល​លោក​និយាយ​​គឺ​មាន​គោល​បំណង​​ឲ្យ ព្រំ សំណាង មាន​ការ​ឈឺ​ចិត្ត និង​ខិត​ខំ​ប្រឹងឲ្យ​បាន​ដិត​សម្រាប់​​ការ​ប្រកួត​ដ៏​សំខាន់​ជា​ប្រវត្តិ​សាស្ត្រ។

លោក​បាន​ពន្យល់​ថា ៖«ខ្ញុំ​ចង់​មាន​ន័យ​ថា ប្រសិន​បើ ព្រំ សំណាង ហ្វឹក​ហាត់​​​ក្នុង​រយៈ​ពេល​ពីរ​បី​សប្តាហ៍ ក្រោយ​មាន​ក្លិប​ហ្វឹក​ហាត់​ថ្មី មិន​ឡើង គួរ​ដាក់ ធឿន ធារ៉ា ជំនួស​វិញ ពី​ព្រោះ​ជា​ការ​ប្រកួត​ដ៏​សំខាន់​តំណាង​​ឲ្យ​ប្រទេស​ជាតិ។ ខ្ញុំ​ចង់​ឲ្យ​គាត់​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឲ្យ​បានដល់ ពី​ព្រោះពីរ​ប្រកួត​ចុង​ក្រោយ សំណាង ធ្វើមិន​សូវ​បាន​ល្អ​ទេ»។

ចុង​ក្រោយ លោក នួន សូរិយា បាន​ស្នើ​ឲ្យអ្នក​គាំទ្រ​មួយ​ចំនួន​ឈប់​រិះ​គន់លោក​ទៀត​ ពី​ព្រោះ​គោល​បំណង​របស់​លោក​គ្មាន​ចេតនារិះ​គន់​ជាន់​ពន្លិច​ ព្រំ សំណាង ហើយ​លោក​ក៏​សូម​មាន​ការ​អធ្យាស្រ័យ ប្រសិន​ប៉ះ​ពាល់​ដល់​អារម្មណ៍​អ្នក​គាំទ្រមួយ​ចំនួន​ដែល​ចូល​ចិត្ត​ ព្រំ សំណាង។

តាម​ការ​គ្រោង​ទុក ព្រំ សំណាង នឹង​ប្រកួត​ជា​មួយកីឡាករ Dave Leduc ដែល​ជា​ស្តេច​ប្រដាល់​មីយ៉ាន់ម៉ា នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។ សម្រាប់​ការ​ត្រៀម​ខ្លួន​ប្រកួត​នេះ ព្រំ សំណាង​ ទទូល​បាន​ប្រាក់​រង្វាន់​១០០​លាន​រៀល ក្លិប​ហ្វឹក​ហាត់​ទំនើប​ថ្មី និងគ្រូ​បង្វឹក​១០​រូប៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម