កីឡា
ខេត្តកណ្តាលប្រកាសបើកការប្រកួតកីឡាបាល់ទាត់វ័យចាស់ និងយុវជនអាយុក្រោម១៨ឆ្នាំ
លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយនិងកីឡាខេត្តកណ្តាល នារសៀ លថ្ងៃទី៥ ខែ កុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរអប់រំកាយ និង កីឡាខេត្តកណ្តាលបានបើកកិច្ច ប្រជុំផ្សព្វផ្សាយបទបញ្ជា និង ចាប់ពូលក្នុងការប្រកួតកីឡាបាល់ទាត់វ័យចាស់ និងយុវជនអាយុក្រោម១៨ឆ្នាំខេត្តកណ្តាលប្រចាំ ឆ្នាំ២០២១ រយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី៥ ខែកុម្ភៈ ដល់ ថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ ២០២១ នាទីលានបាល់ទាត់ស្រុកកោះធំ។

លោក ពៅ វណ្ណា បាននិយាយថា ការប្រកួតកីឡាបាល់ទាត់វ័យចាស់ និងយុវជនអាយុក្រោម១៨ឆ្នាំ តម្រូវឲ្យក្រុមចូលរួមទាំង អស់ ត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និង កីឡា ដោយប្រុងប្រយ័ត្នខ្ពស់ គឺគ្រប់កីឡាករ-កីឡាការិនី ត្រូវវាស់កម្តៅ លាងដៃទឹកអាស់កុល។

លោកបានបន្តថា ការប្រកួតកីឡាបាល់ ទាត់វ័យចាស់ និងយុវជនអាយុក្រោម១៨ ឆ្នាំ ខេត្តកណ្តាលប្រចាំឆ្នាំ២០២១ មាន ១៣ក្រុមចូលរួម ក្នុងនោះក្រុមបាល់ទាត់យុវជនមាន៩ក្រុមដោយធ្វើការប្រកួតចាញ់ធ្លាក់តែម្តង មិនមានការបែងចែកជាពូលឡើយ ចំណែកបាល់ទាត់វ័យចាស់មាន៤ ក្រុមសម្រាប់ការប្រកួតដូចយុវជនដែរ។

ចំពោះក្រុមបាល់ទាត់យុវជនទាំង៩ក្រុមរួមមាន ក្រុមបាល់ទាត់យុវជនចចកកំណាចKFG, ក្រុមបាល់ទាត់យុវជនស្ម័គ្រ ចិត្ត, ក្រុមបាល់ទាត់យុវជនវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ពានរាំង, ក្រុមបាល់ទាត់យុវជនវិទ្យាល័យកោះធំ, ក្រុមបាល់ទាត់យុវជន អាន់លឺ FC, ក្រុមបាល់ទាត់យុវជនវិទ្យាល័យជ័យវរ័ន្មទី៧, ក្រុមបាល់ទាត់យុវជន ប៊ុន រ៉ានី ហ៊ុន សែន ព្រែកតាដួង, ក្រុម បាល់ទាត់យុវជនសាលាតម្រងទិសបាល់ ទាត់ខេត្តអាយុក្រោម១៨ឆ្នាំ និងក្រុមបាល់ ទាត់សាលាតម្រងទិសបាល់ទាត់ខេត្តកណ្តាល ។ រីឯក្រុមបាល់ទាត់វ័យចាស់៤ ក្រុម មានក្រុមបាល់ទាត់វ័យចាស់តាខ្មៅ ក្រុមបាល់ទាត់វ័យចាស់រីករាយ ក្រុមបាល់ ទាត់វ័យចាស់ស្នងការខេត្តកណ្តាល និងក្រុមបា ល់ទាត់វ័យចាស់មន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល៕
ដោយ ៖ វិសិទ្ធ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ