កីឡា
មុននេះ ក្រុមបាល់ទះអង្គុយបុរសកម្ពុជាឈ្នះថៃ ៣-១ ក្នុងអាស៊ីប៉ារ៉ាហ្គេមនៅចិន
ក្រុមបាល់ទះអង្គុយពិការបុរសកម្ពុជាបានប្រកួតឈ្នះក្រុមបាល់ទះអង្គុយថៃដោយលទ្ធផល ៣-១ វគ្គសន្សំពិន្ទុក្នុងពូល ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៤ នៅប្រទេសចិន។

ការប្រកួតនេះ កម្ពុជាបានយកឈ្នះថៃពីរសិតមុនគឺ ២៥-១៩ និង២៥-១៦ ប៉ុន្តែនៅសិតទី៣ ថៃបានវាយបកឈ្នះដោយពិន្ទុ ២១-២៥ មុនពេលកម្ពុជាយកឈ្នះសិតទី៤ដោយលទ្ធផល ២៥-២២ ដើម្បីបញ្ចប់ត្រឹមត្រឹម៤សិត។
នេះជាជ័យជម្នះលើកទី១របស់ក្រុមបាល់ទះអង្គុយពិការកម្ពុជាក្នុងកីឡាអាស៊ីប៉ារ៉ាហ្គេម បន្ទាប់ពីបើកឆាកកាលពីព្រឹកថ្ងៃទី២៤ ខែតុលានេះបានចាញ់ កាហ្សាក់ស្ថាន ដោយលទ្ធផល ៣សិត០។ កម្ពុជាត្រូវប្រកួតជាមួយ អ៉ីរ៉ង់ វគ្គសន្សំពិន្ទុក្នុងពូលចុងក្រោយ។
ចំណែកក្រុមបាល់ទះបុរសថៃបានចាញ់ពីរប្រកួតជាប់គ្នាគឺចាញ់ ម្ចាស់ផ្ទះចិន ៣-០ និងចាញ់កម្ពុជា ៣-១។ ថៃត្រូវបន្តប្រកួតជាមួយ កាហ្សាក់ស្ថាន នៅថ្ងៃទី២៥ ខែតុលា។


អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៥ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៩ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា