កីឡា
ឱកាសសល់តិចសម្រាប់ក្រុមបាល់បោះរទេះនារីកម្ពុជាដណ្តើមមេដាយ បន្ទាប់ពីចាញ់អ៊ីរ៉ង់
ក្រុមបាល់បោះរទេះនារីពិការកម្ពុជាបានចាញ់ក្រុមនារីអ៉ីរ៉ង់ ដោយលទ្ធផលប្រផុតប្រផើយបំផុត ៤២-៤៧ សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុលើកទី៤ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៤ ឆ្នាំ២០២៣ នៅប្រទេសចិន។

ការប្រកួតមានលក្ខណៈប្រដុំប្រសងគ្នារវាងកម្ពុជា និងអ៉ីរ៉ង់ ដោយហ្គេមទី១ កម្ពុជា យកឈ្នះដោយពិន្ទុ ១០-៧, ហ្គេមទី២ បន្តឈ្នះដោយពិន្ទុ ១៤-១០ ប៉ុន្តែហ្គេមទី៣កម្ពុជារកបានតែ៣ពិន្ទុប៉ុណ្ណោះដោយចាញ់ អ៉ីរ៉ង់ ៣-១៤ ខណៈហ្គេមចុងក្រោយអ៉ីរ៉ង់បានយកឈ្នះ ១៥-១៦។ សរុបពិន្ទុ កម្ពុជាចាញ់អ៉ីរ៉ង់ ៤២-៤៧។
ការចាញ់របស់កម្ពុជាបានធ្វើឲ្យឱកាសក្នុងការប្រជែងមេដាយសំរិទ្ធកាន់តែស្តួចស្តើង ដោយសារកំពុងឈរចំណាត់ថ្នាក់លេខ៥ក្នុងពូល បន្ទាប់ពីបើកឆាកឈ្នះឡាវ ប៉ុន្តែចាញ់ចិន ជប៉ុន និងអ៉ីរ៉ង់ ។
ការប្រកួតសន្សំពិន្ទុចុងក្រោយ កម្ពុជាត្រូវការឈ្នះថៃដាច់ខាតទើបអាចមានឡើងទៅចំណាត់ថ្នាក់លេខ៤ដើម្បីប្រជែងមេដាយសំរិទ្ធ។

សូមបញ្ជាក់ថា
-ក្រុមលេខ១ និងលេខ២ ក្នុងពូល ត្រូវប្រកួតដណ្តើមមេដាយមាស
-ក្រុមលេខ៣ និងលេខ៤ ក្នុងពូល ត្រូវប្រកួតដណ្តើមមេដាយសំរិទ្ធ
-ក្រុមលេខ៥ និងលេខ៦ ក្នុងពូល ត្រូវប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៥
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា