កីឡា
លោក ពូទីន ថ្កោលទោសអូឡាំពិកអន្តរជាតិពី”ការរើសអើងជាតិសាសន៍” ប្រឆាំងនឹងអត្តពលិករុស្ស៊ី
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ពី”ការរើសអើងជាតិសាសន៍” ប្រឆាំងនឹងអត្តពលិករបស់រុស្ស៊ី និងប្រើប្រាស់កីឡាអូឡាំពិកជា “ឧបករណ៍នៃសម្ពាធនយោបាយ”។
ការអត្ថាធិប្បាយរបស់លោក ពូទីន បានធ្វើឡើងក្នុងវេទិកា «រុស្ស៊ីជាប្រទេសមានអំណាចកីឡា» នៅទីក្រុង Perm កាលពីថ្ងៃទី២០ ខែតុលា។ អត្តពលិករុស្ស៊ី និងបេឡារុស្ស ត្រូវបានជាប់គាំងជាច្រើនពីការចូលរួមប្រកួតកីឡាអន្តរជាតិ បន្ទាប់ពីអនុសាសន៍របស់ IOC ក្នុងការឆ្លើយតបនឹងសង្គ្រាមនៅអ៊ុយក្រែន។
ចាប់តាំងពីពេលនោះមក ជំហរត្រូវបានបន្ធូរបន្ថយជាមួយ IOC ដែលផ្តល់ដំបូន្មានដល់អង្គការកីឡាឱ្យអនុញ្ញាតឱ្យពួកគេប្រកួតប្រជែងក្នុងនាមជាអត្តពលិកអព្យាក្រឹត្យ ប្រសិនបើពួកគេមិនគាំទ្រសង្គ្រាម និងមិនមានទំនាក់ទំនងជាមួយយោធា។
នៅក្រោមលក្ខខណ្ឌរបស់ IOC ទង់ជាតិ និងភ្លេងជាតិនៃប្រទេសទាំងពីរនៅតែត្រូវបានហាមឃាត់ ខណៈក្រុមកីឡារុស្ស៊ី និងបេឡារុស្ស នៅតែបន្តត្រូវបានរារាំងពីការប្រកួតអន្តរជាតិ។
សហព័ន្ធកីឡាអន្តរជាតិភាគច្រើនបានប្រកាន់ខ្ជាប់នូវអនុសាសន៍ ដែលណែនាំឱ្យអត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារុស្ស ចូលរួមជាអព្យាក្រឹត្យក្នុងការប្រកួតជើងឯកពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ IOC មិនទាន់ធ្វើការសម្រេចចិត្តលើការចូលរួមរបស់រុស្ស៊ី និងបេឡារុស្ស នៅអូឡាំពិក ឆ្នាំ២០២៤ ឡើយ។
លោក ពូទីន បាននិយាយថា ៖«ព្រឹត្តិការណ៍កីឡាអាចត្រូវបានគេប្រើជាឧបករណ៍នៃសម្ពាធនយោបាយប្រឆាំងនឹងមនុស្សដែលមិនពាក់ព័ន្ធជាមួយនយោបាយ ដូចជាការរើសអើងជាតិសាសន៍»។
«សូមអរគុណដល់ថ្នាក់ដឹកនាំមួយចំនួនរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិសម័យទំនើប។ យើងបានដឹងថា ការអញ្ជើញឱ្យចូលរួមការប្រកួតកីឡា មិនមែនជាសិទ្ធិដោយគ្មានលក្ខខណ្ឌរបស់អត្តពលិកឆ្នើមនោះទេ ប៉ុន្តែជា”ឯកសិទ្ធិ”។ វាអាចទទួលបានមិនមែនដោយលទ្ធផលកីឡានោះទេ ប៉ុន្តែតាមរយៈ កាយវិការនយោបាយមួយចំនួនដែលមិនទាក់ទងនឹងកីឡាទាល់តែសោះ»។
«ព្រឹត្តិការណ៍កីឡានោះអាចប្រើជាឧបករណ៍នៃសម្ពាធនយោបាយប្រឆាំងនឹងមនុស្សដែលមិនពាក់ព័ន្ធជាមួយនយោបាយ។ យើងបានដឹងថា ធម្មនុញ្ញអូឡាំពិកត្រូវបានសន្មត់ថាហួសសម័យ ហើយលែងមានលក្ខណៈជាសកល។ មន្ត្រីកីឡាមួយចំនួនបានអួតអាងចំពោះខ្លួនឯងនូវសិទ្ធិក្នុងការកំណត់ថាតើវាអនុវត្តចំពោះអ្នកណា ធម្មនុញ្ញអូឡាំពិកនេះ ហើយចំពោះអ្នកណាដែលវាមិនមាន»។ ទាំងនេះគឺជាការលើកឡើងរបស់ លោកពូទីន៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ