Connect with us

កីឡា

យប់មិញ Ronaldo ស៊ុត២ Assist ១ សុទ្ធតែអស្ចារ្យក្នុងពាន AFC Champions League (វីដេអូ)

បានផុស

នៅ

តារា​ជើង​ស៊ុត Cristiano Ronaldo រក​បាន​៣​គ្រាប់​ហើយ​ក្នុង​ពាន​រង្វាន់ AFC Champions League បន្ទាប់​ពី​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​​បាន​៣​​លើក​ជួយ​ឲ្យក្រុម Al Nassr FC ទទួល​បាន​​ជ័យជម្នះ​ទាំង​៣​ប្រកួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បង្ហាញ​ខ្លួន​​លើក​ទី១​ Al Nassr FC បាន​យក​ឈ្នះ​ក្រុម Persepolis ដោយ​លទ្ធផល​ ០-២ នៅ​ក្រៅ​ដី ប៉ុន្តែ Ronaldo មិន​ទាន់​រក​បាន​គ្រាប់​បាល់​ទេ។ ការ​ប្រកួត​លើក​ទី២ Al Nassr បាន​យក​ឈ្នះ​លើក្រុម FC Istiklol ដោយ​លទ្ធផល ៣-១ ក្នុង​ផ្ទះ​របស់​ខ្លួន ហើយ Ronaldo រក​បាន​១​គ្រាប់​នៅ​នាទី​៦៦​ដែល​ជា​គ្រាប់​បាល់​ចារ​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង​របស់​កីឡាករព័រទុយហ្គាល់​រូប​នេះ​ក្នុង​ពាន​រង្វាន់​លំដាប់​ទី១​នៅ​អាស៊ី។

ការ​ប្រកួត​លើក​ទី​៣ យប់​ថ្ងៃ​ទី​២៤ ខែ​តុលា Al Nassr បាន​យក​ឈ្នះ​ក្រុម​មក​ពី​ប្រទេស​កាតារ Al-Duhail SC ដោយ​លទ្ធផល ៤-៣ នៅ​ក្នុង​ដី​របស់​ខ្លួន​។ គ្រាប់​បាល់ទាំង​៤​​​របស់​ក្រុម​អារ៉ាប៊ីសាអ៊ូឌីត​មួយ​នេះ​រក​បាន​ដោយ Talisca ១គ្រាប់, Mane ១​គ្រាប់ និង Ronaldo  ២​គ្រាប់។

និយាយ​ពី​គ្រាប់​បាល់​របស់​ Ronaldo ទាំង​​២​​​ពិត​ជា​អស្ចារ្យ​ខ្លាំងមែនទែន។ នៅ​នាទី​ទី​៦១ រូប​គេ​ទទួល​បាល់ពី Alganham អូស​បាល់​​ពី​ស្លាប​​ឆ្វេង​ស៊ុត​ជើង​ឆ្វេង​ពី​ក្រៅ​ប្រអប់ផុត​ដៃ​អ្នក​ចាំ​ចូល​​យ៉ាង​ស្អាត។ វា​ជា​គ្រាប់​បាល់​អស្ចារ្យ​មួយ​ស្ទើរ​មិន​គួរ​ឲ្យ​​ និង​ជា​គ្រាប់​បាល់ទី​២​ក្នុង​ពាន​រង្វាន់ AFC Champions League របស់ប្រធាន​ក្រុម​រូប​នេះ។

ចំពោះ​គ្រាប់​ទី​៣​ក៏​រឹត​តែ​អស្ចារ្យ​ថែម​ទៀត Ronaldo ស៊ុត​ជើង​ឆ្វេង​​ដោយ​បាល់មិន​ទាន់​ធ្លាក់​ដល់​ដី​​ផង​​​ពី​ការ​លើក​បាល់ពី​ចម្ងាយ​របស់ Alganham ចូល​​យ៉ាង​ស្អាត​នៅ​នាទី​​៨១។

​ការ​ស៊ុត​គឺ​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​ហើយ ប៉ុន្តែ​យប់​មិញ​នេះ Ronaldo បាន Assist ១​ដ៏​អស្ចារ្យ​​ផង​ដែរ​គឺ​​​​ផាយកែង​​​ឲ្យ​បាល់ទៅ Talisca ស៊ុត​គ្រាប់​បាល់​​បើក​ឆាក​នៅ​នាទី​ទី​២៥។

ឆ្លង​កាត់​៣​ប្រកួត​​ក្នុង​ពូល E នៃ​ពាន​រង្វាន់ AFC Champions League ក្រុម​របស់​អារ៉ាប៊ីសាអ៊ូឌីត Al Nassr FC រក​បាន​៩​ពិន្ទុ​ពេញ កំពុង​ឈរ​លើ​កំពូល​តារាង ពីការ​ឈ្នះ​ទាំង​៣​ប្រកួត។

នេះ​ជា​ការ​បង្ក​ភាព​ភ្ញាក់​ផ្អើល​ម្តង​ទៀតក្នុង​រយៈ​ពេល​ត្រឹមតែ​៥​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី Ronaldo ស៊ុត​ហ្វ្រីឃីត​ចូល​យ៉ាង​ស្អាត​កាល​ពី​ថ្ងៃ​សៅរ៍ ទី២០ ខែ​តុលា ដែល​បាន​ជួយ​ឲ្យ​ក្រុម Al Nassr FC បាន​យក​ឈ្នះ​លើ​ក្រុម Damac ដោយ​លទ្ធផល ១-២ ក្នុង​សប្តាហ៍​ទី១០ នៃ​លីគ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត៕

ទស្សនា​វីដេអូ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម