Connect with us

កីឡា

សាលី អ៊ូម៉ើត«ការឈ្នះមេដាយនៅអាមេរិកគឺជាការលើកមុខមាត់កម្ពុជា

បានផុស

នៅ

ក្រុម​កីឡាករ​ម៉ូតូ​ទឹក​​កម្ពុជា​បាន​ឈ្នះ​មេដាយចំនួន​៩​គ្រឿង​គឺ​មាស​៤ ប្រាក់​៤ និង​សំរិទ្ធ១​​ក្នុងព្រឹត្តិការណ៍​ប្រកួត​លំដាប់​ពិភព​លោក Water Jet Ski World Series ឆ្នាំ២០២៣ ​នៅសហរដ្ឋ​អាមេរិក​ដែល​ការ​ទទួល​បាន​លទ្ធផល​គួរ​ជា​ទី​គាប់​ប្រសើរ​នេះ​ជា​ការ​លើក​មុខ​មាត់​​កម្ពុជា​លើ​ឆាក​អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​តុលា វីរកីឡាករ សាលី អ៊ូម៉ើត ដែល​បាន​ដឹក​នាំ​​ក្រុម​កីឡាករ​កម្ពុជា​ទៅ​ចូល​រួម​ប្រកួត​​បាននិយាយ​ក្នុង​បទ​សម្ភាស​ថា៖«សម្រាប់ជ័យជម្នះ​ដណ្តើមមេដាយក្នុង​ព្រឹត្តិការណ៍​លំដាប់ពិភពលោកនេះបានបង្ហាញ​ពី​កម្ពុជាជាប្រទេសតូច ប៉ុន្តែមានបេះដូង និងឆន្ទៈធំ។ ការខិតខំប្រឹងប្រែងនេះគឺដើម្បីឲ្យប្រទេស​មហា​អំណាច​នានា​បានស្គាល់កម្ពុជា»។

កីឡាករ សាលី អ៊ូម៉ើត​ បានបន្ថែមថា​​​​​​​​៖«សម្រាប់ជ័យជម្នះនេះគឺបង្ហាញពីការដឹកនាំក្រុមម៉ូតូទឹកផ្ទាល់ដោយរូបខ្ញុំជាមួយការបង្វឹក​យ៉ាង​យកចិត្តទុកដាក់។ ទោះបីក្រុមកីឡាកររបស់យើងមានវ័យក្មេង ប៉ុន្តែពួកគេមានសមត្ថភាព។ ចំពោះបទពិសោធដែលខ្ញុំមានកន្លងមក ខ្ញុំបានចែករំលែកដល់ក្រុមកីឡាករក្មេងៗរបស់យើង។ ខ្ញុំតែងតែលើកទឹកចិត្តឲ្យខំប្រឹងឡើងកុំបាក់ទឹកចិត្តនៅអ្វីដែលយើងជួបហើយត្រូវប្រឹងដើម្បីឲ្យគេស្គាល់ប្រទេសកម្ពុជាយើង និងមើលឃើញថាកូនខ្មែរយើងអាចធ្វើបាន»។

មេដាយសរុប៩គឿងរួមមាន

  • កីឡាករ សាលី អ៊ូម៉ើត​ ឈ្នះមេដាយមាស១
  • កីឡាករ សាលី ហ្វីលីន ឈ្នះមេដាយមាស២ ប្រាក់២ និងសំរិទ្ធ១
  • កីឡាករ កៃវ៉ាន់ ស៊ីដែន ឈ្នះមេដាយមាស១
  • កីឡាករ ម៉ីន ម៉ូស្តាន់ មេដាយប្រាក់២

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សន្តិសុខសង្គម១០ ម៉ោង មុន

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ្នកវិទ្យាសាស្ត្ររកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក

សុខភាព១៣ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១៦ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១៤ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម