កីឡា
ពេលបង្ហាញគ្រូទាំង១០រូប ព្រំ សំណាង សន្យាធ្វើឲ្យអ្នកគាំទ្រភ្លឺភ្នែកប៉ះ Leduc
កាលពីម្សិលមិញនេះ អ្នកគាំទ្របានចាប់អារម្មណ៍ខ្លាំងលើការហ្វឹកហាត់របស់ ព្រំ សំណាង ត្រៀមប៉ះកីឡាករមីយ៉ាន់ម៉ា Dave Leduc នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសង្វៀនថោន។

អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍បំផុតនោះគឺវត្តមានរបស់គ្រូធំ និងគ្រូជំនួយទាំង១០រូបបានមកជួបជុំគ្នាដើម្បីវិភាគវីដេអូប្រកួតរបស់ស្តេចប្រដាល់មីយ៉ាន់ម៉ា Dave Leduc និងបង្វឹកបង្ហាត់ស្នៀតត្រៀមប្រកួតដ៏សំខាន់នាពេលខាងមុខ។

វត្តមានរបស់គ្រូបង្វឹកទាំង១០នាក់ក៏បានធ្វើឲ្យអ្នកខ្លះយល់ឃើញថា មិនគួរសម្ញែងជាសាធារណៈខ្លាំងបែបនេះទេដែលជាហេតុធ្វើឲ្យដៃគូប្រកួតដឹងពីការត្រៀមខ្លួនកាន់តែច្រើន ហើយប្រសិនបើទទួលបានលទ្ធផលមិនគាប់ប្រសើរទៀតនោះរឹតតែអាក្រក់។
គ្រូបង្វឹកទាំង១០រូបសុទ្ធតែជាអតីតជើងខ្លាំងគុនខ្មែរ និងជាគ្រូបង្វឹកមកពីក្លិបផ្សេងៗគ្នា។ ពួកគេបានជួបជុំគ្នាសិក្សា វិភាគដៃគូប្រកួត បង្ហាត់ស្នៀតពិសេសៗតាមជំនាញរបស់គ្រូបង្វឹកម្នាក់ៗ ការថែមទាំសុខភាព និងរាងកាយឲ្យបានល្អដិតដល់។

ព្រំ សំណាង បាននិយាយថា ៖«ខ្ញុំបាទ ព្រំ សំណាង មិនហ៊ានសន្យានឹងបងប្អូនទេ តែខ្ញុំនឹងធ្វើឲ្យ ហ្វេនៗគុនខ្មែរ ភ្លឺភ្នែក ជាក់ជាមិនខាន»។
ខាងក្រោមជាគ្រូបង្វឹកទាំង១០រូប
- លោកគ្រូ សេន ប៊ុនថេន
- លោកគ្រូ ពេជ្រ សុផាន់
- លោកគ្រូ ប៉ឹត ខាំ
- លោកគ្រូ ឡៅ ស៊ីណាត
- លោកគ្រូ វង្ស ស៊ីថៃ
- លោកគ្រូ នួន ភារម្យ
- លោកគ្រូ អេ ភូថង
- លោកគ្រូ វ៉ន វីវ៉ា
- លោកគ្រូ ម៉ាក់ សាមឿន
- លោកគ្រូ ជា ស្រួច

អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ