កីឡា
Leduc ហាក់ស្ងប់ស្ងាត់ ស្របពេល ព្រំ សំណាង បង្ហាញការហ្វឹកហាត់សកម្មជាមួយគ្រូ១០រូប
កីឡាករប្រដាល់មីយ៉ាន់ម៉ា Dave Leduc ហាក់មិនបង្ហាញសកម្មភាពហ្វឹកហាត់អ្វីគួរឲ្យកត់សំគាល់ទេមួយរយៈពេលចុងក្រោយ ក្រៅពីការបង្ហោះខិត្តប័ណ្ណផ្សព្វផ្សាយពីកម្មវិធីប្រកួតនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាមួយអ្នកលេងគុនខ្មែរ ព្រំ សំណាង។
ផ្ទុយទៅវិញ ព្រំ សំណាង កាន់តែបង្ហាញសកម្មភាពហ្វឹកហាត់យ៉ាងសកម្មដោយមានគ្រូធំ និងគ្រូជំនួយ១០រូប។ កាលពីថ្ងៃទី២៥ ខែតុលា គ្រូធំ និងគ្រូជំនួយទាំង១០រូបបានមកជួបជុំគ្នានៅក្លិបហ្វឹកហាត់ក្នុងផ្សារទំនើបអូឡាំព្យា។ ពួកគាត់បានទស្សនា និងវិភាគវីដេអូប្រកួតរបស់ Dave Leduc ដោយគ្រូម្នាក់ៗចាប់ចំណុចខ្លាំង និងចំណុចខ្សោយរបស់កីឡាករប្រដាល់មីយ៉ាន់ម៉ាដើម្បីត្រៀមក្បាច់វ៉ៃ និងការពារ។

ជាពិសេសមានវីដេអូឃ្លីបខ្លះត្រូវបានបង្ហាញជាសាធារណៈដែលឃើញលោកគ្រូ នួន ភារម្យ និងលោកគ្រូ អេ ភូថង បង្ហាញស្នៀតពិសេសៗដល់ ព្រំ សំណាង ដែលមើលទៅពិតជាគួរឲ្យចាប់អារម្មណ៍។
ងាកទៅកីឡាករដែលគេហៅស្តេចប្រដាល់មីយ៉ាន់ម៉ា Dave Leduc ហាក់មិនបង្ហាញសកម្មភាពហ្វឹកហាត់ឡើយមួយរយៈពេលចុងក្រោយ។ កន្លងមកកីឡាករមីយ៉ាន់ម៉ារូបនេះតែងតែមានសង្គ្រាមពាក្យសំដីជាមួយកីឡាករកម្ពុជានៅលើបណ្តាញទំនាក់ទំនងសង្គម។ សូម្បីតែអ្នកគាំទ្រសួរ ឬមានមតិតាមបណ្តាញសង្គមក៏រូបគេឆ្លើយឆ្លងដែរ។
ការបង្ហាញសកម្មភាពហ្វឹកហាត់ចុងក្រោយបំផុតរបស់ Leduc គឺនៅថ្ងៃទី២៨ ខែកញ្ញា និងយកវីដេអូហ្វឹកហាត់របស់ ព្រំ សំណាង ទៅបង្ហោះនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥។ ចាប់តាំងពីនោះមក រូបគេបង្ហោះតែបង្ហោះតែខិត្តប័ណ្ណផ្សព្វផ្សាយប៉ុណ្ណោះ។

គ្រូបង្វឹកទាំង១០រូបសុទ្ធតែជាអតីតជើងខ្លាំងគុនខ្មែរ និងជាគ្រូបង្វឹកមកពីក្លិបផ្សេងៗគ្នា។ ពួកគេបានជួបជុំគ្នាសិក្សា វិភាគដៃគូប្រកួត បង្ហាត់ស្នៀតពិសេសៗតាមជំនាញរបស់គ្រូបង្វឹកម្នាក់ៗ ការថែមទាំសុខភាព និងរាងកាយឲ្យបានល្អដិតដល់។
ខាងក្រោមជាគ្រូបង្វឹកទាំង១០រូប
- សេន ប៊ុនថេន
- ពេជ្រ សុផាន់
- ប៉ឹត ខាំ
- ឡៅ ស៊ីណាត
- វង្ស ស៊ីថៃ
- នួន ភារម្យ
- អេ ភូថង
- វ៉ន វីវ៉ា
- ម៉ាក់ សាមឿន
- ជា ស្រួច
មែនទែនទៅ ព្រំ សំណាង បានហ្វឹកហាត់ និងប្រកួតជាប្រចាំក្នុងរយៈពេល២ឆ្នាំចុងក្រោយ ខណៈ Dave Leduc ខានប្រកួតយូរហើយបើគិតចាប់តាំងពីប្រកួតចុងក្រោយកាលពីចុងឆ្នាំ២០២០៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច