Connect with us

កីឡា

ចាប់ផ្តើមរដូវកាលដំបូង Ryo Fujii ក្លាយជាតួសំខាន់បម្រើការពាររបស់ព្រះខ័នរាជស្វាយរៀង

បានផុស

នៅ

កីឡាករ Ryo Fujii ក្លាយជាតួអង្គសំខាន់មួយក្នុងតំបន់បម្រើការពារ ក្រោយចាប់ផ្តើមជាមួយក្លិបព្រះខ័នរាជស្វាយរៀងបាន៨សប្ដាហ៍ក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគរដូវកាល ២០២៣-២៤។

ព្រះខ័នរាជស្វាយរៀងបានប្រកាស​ជាផ្លូវការកាលពីថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០២៣ ក្នុងការនាំយកខ្សែបម្រើការពារកីឡាករ Ryo Fujii ជនជាតិជប៉ុន ដើម្បីពង្រឹង​តំបន់កណ្ដាលក្នុងការប្រកួតប្រជែង​ពានរង្វាន់ផ្សេងៗក្នុងរដូវកាលឆ្នាំ២០២៣-២៤។

ឆ្លងកាត់ការប្រកួត៨សប្ដាហ៍​ក្នុង​លីគ​កន្លងមក កីឡាករ Ryo Fujii ពិតជា​កម្លាំង​គាទ្រ​ដ៏​សំខាន់​ដែល​លោកគ្រូ​ Pep Muñoz ពេញចិត្តយ៉ាងខ្លាំងជាមួយទម្រង់របស់កីឡាកររូបនេះ។ Ryo បាន​រូម​ចំណែក​ជួយឲ្យ​ព្រះខ័នរាជស្វាយរៀង​ទទួល​បាន​ជ័យជម្នះ​​៨​ប្រកួត​ជាប់​គ្នា និងរបូតគ្រាប់បាល់ត្រឹម៨គ្រាប់ប៉ុណ្ណោះ ក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Ryo Fujii ភាគច្រើនស្ថិតក្នុងជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Pep Muñoz ជនជាតិអេស្ប៉ាញដោយសារ​ខ្សែបម្រើការពារវ័យ២៧ឆ្នាំ រូបនេះមានភាពវ័យឆ្លាតរួមផ្សំទាំងការបត់បែនលឿននៅលើទីលាន និងការលេងយល់ចិត្តគ្នាជាមួយមិត្តរួមក្រុម។ រូប​គេ​បាន​បង្ហាញខ្លួន​ឲ្យ​ព្រះខ័នរាជស្វាយរៀងបាន៧លើក​ក្នុង​ចំណោម​៨​ប្រកួត​ និងស៊ុតបញ្ចូលទី​១​គ្រាប់។

មុនពេលចូលរួមជាមួយ​ព្រះខ័នរាជស្វាយរៀង Ryo Fujii ធ្លាប់លេងឲ្យក្លិប៥ផ្សេងគ្នា​​ ក្នុង​នោះ​​លេងឲ្យ LA Galaxy II នៅលីគទី២ សហរដ្ឋអាមេរិក, ឆ្នាំ២០១៨ លេងនៅក្លិប Nyköpings នៅលីគទី៣ ប្រទេសស៊ុយអែត, ឆ្នាំ២០២០ លេងនៅក្លិប Global នៅលីគកំពូលហ្វីលីពីន, ឆ្នាំ២០២១-២០២២ លេងនៅក្លិប Kaya FC និងឆ្នាំ២០២៣ លេងនៅក្លិប PSIS Semarang នៅលីគកំពូលឥណ្ឌូណេស៊ី៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម