កីឡា
Dave Leduc ថា ទោះ ព្រំ សំណាង មានគ្រូ១០០នាក់ក៏មិនគ្រប់គ្រាន់
កាលពីម្សិលមិញ ព្រំ សំណាង បានបង្ហាញគ្រូបង្វឹក១០រូបក្នុងការបង្វឹកបង្ហាត់ដើម្បីត្រៀមប្រកួតជាមួយកីឡាករមីយ៉ាន់ម៉ា Dave Leduc ក្នុងជំនួបប្រវត្តិសាស្ត្រដ៏សំខាន់នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ដោយមើលឃើញពីការសម្ញែងគ្រូបង្វឹក និងសកម្មភាពហ្វឹកហាត់យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កីឡាករ Dave Leduc បាននិយាយថា ៖«បើទោះបីជាគាត់ (ព្រំ សំណាង) មានគ្រូបង្វឹក១០០នាក់នៅជាមួយ ក៏គាត់មិនគ្រប់គ្រាប់ដែរ។ ជួបគ្នាឆាប់ៗកម្ពុជា។ ទោះមានគ្រូបង្វឹក១០០នាក់ទៀត ក៏មិនគ្រប់ឈ្នះខ្ញុំដែរ»។
មុនពេលចេញសារខាងលើ Leduc ក៏បានបញ្ចេញមតិខ្លីមួយដែរនៅព្រឹកថ្ងៃទី២៦ ខែតុលានេះដោយបាននិយាយពាក់ព័ន្ធនឹងគ្រូបង្វឹកទាំង១០រូបដោយបាននិយាយថា ព្រំ សំណាង ប្រហែលជាភ័យហើយបានជាខំប្រឹងរហូតដល់មានគ្រូ១០នាក់។
ថ្វីបើឃើញ ព្រំ សំណាង បង្ហាញសកម្មភាពហ្វឹកហាត់យ៉ាងសកម្មជាមួយគ្រូបង្វឹកជាច្រើន ក៏ Dave Leduc មិនបានបង្ហាញសកម្មភាពអ្វីច្រើនពាក់ព័ន្ធនឹងការហ្វឹកហាត់របស់ខ្លួនឡើយ។ រូបគេបានបង្ហោះវីដេអូមួយកាលពីពេលថ្មីដោយមានពិធីការិនីម្នាក់សម្ភាសប្រជាជនមីយ៉ាន់ម៉ាដែលភាគច្រើននិយាយថា ពួកគេជឿជាក់ Leduc នឹងឈ្នះ ព្រំ សំណាង៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច