Connect with us

កីឡា

អបអរសាទរ! ភ្នំពេញ​ក្រោន លត់ Macarthur ៣-០ បង្កើតកំណត់ត្រាថ្មីលើក្រុមអូស្ត្រាលី

បានផុស

នៅ

ក្រុមបាល់ទាត់​ភ្នំពេញ​ក្រោន​ពិត​ជា​ធ្វើ​បាន​ល្អ​ខ្លាំង​​មែន​ទែន​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​បាន​យក​ឈ្នះ​លើ​ក្រុម​ភ្ញៀវ Macarthur FC ដែល​ជា​ក្រុម​ខ្លាំង​មក​ពី​ប្រទេស​អូស្ត្រាលី​ដោយ​លទ្ធផល ៣-០ ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល F ពាន​រង្វាន់ AFC Cup ។

ការ​ប្រកួត​នៅ​វគ្គ​ទី​១ ក្រុម​ម្ចាស់​ផ្ទះ​ធ្វើ​បាន​​គ្រប់​គ្រង​បាល់យ៉ាងល្អ​ដោយ​បង្កើត​ឱកាស​ស៊ុត​ជា​ច្រើន ប៉ុន្តែ​ពេល​ខ្លះ​ស៊ុត​បាល់​ខុស​ទី ហើយ​ពេល​ខ្លះ​អ្នក​ចាំទី​របស់ Macarthur FC ជួយ​សង្គ្រោះ​បាន។ ចំពោះ​ក្រុម​ភ្ញៀវ​បាន​ព្យាយាម​​វាយ​បក​ម្តង​ម្កាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​វគ្គ​ទី​២ ភ្នំពេញ​ក្រោន និង Macarthur FC បង្កើត​ឱកាស​ទៅ​វិញ​ទៅ​មក​ដូច​គ្នា​ ប៉ុន្តែ​ក្រុមម្ចាស់​ផ្ទះ​មាន​ឱកាស​ស៊ុត​ចំ​គោល​ដៅ​បាន​ច្រើន​ជាង ខណៈ​អ្នក​ចាំទី​របស់​​ក្លិប​អូស្ត្រាលី​បាន​សង្គ្រោះ​បាល់​បាន​ជា​ញឹក​ញាប់។

ទោះ​ជា​យ៉ាង​ណាក៏​នៅ​មិន​អាច​ការពារ​សំណាញ់​ទី​​របស់​ខ្លួន​បាន​ឡើយ​ដោយ​ខ្សែ​ប្រយុទ្ធ​ជប៉ុន Shintaro ស៊ុត​បំប៉ោង​សំណាញ់​បាន​សម្រេច​នៅ​នាទី​៧៥ ​​ដើម្បី​ឲ្យ​ភ្នំពេញ​ក្រោននាំ​មុខ ១-០។ បន្ទាប់​មក​ក្រុម​អូស្ត្រាលី​បាន​ប្រឹង​វាយ​សម្រុក​ តែ​ភ្នំពេញ​ក្រោន​ទៅ​វិញ​ទេ​ដែល​រក​បាន​គ្រាប់​បាល់​បន្ថែម​​ដោយ​កីឡាករ Shintaro ដដែល​នៅ​នាទី​ទី​៨៦​ដើម្បី​នាំ​មុខ ២-០។ នៅ​នាទី​៩០+៤ ភ្នំពេញ​ក្រោន​រក​បា​ន១គ្រាប់​ទៀត​ដោយ​សមាជិក​ថ្មី ផាច់ សុជាវីឡា ដើម្បី​ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ៣-០។

ជ័យជម្នះ​បាន​ធ្វើ​ឲ្យ​ភ្នំពេញ​ក្រោន​​បាន​រក​បាន​៩​ពិន្ទុ​ពេញ​ឈរ​លើ​កំពូល​តារាង​ពូល F ដើម្បី​បង្កើត​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​បន្ត។ ភ្នំពេញ​ក្រោន​បាន​បង្កើត​កំណត់​ត្រា​លើក​ដំបូង​ក្នង​ប្រវត្តិ​សាស្ត្រ​ក្លិប​បាល់ទាត់​កម្ពុជា​ក្នុង​ការ​យក​ឈ្នះ​ក្លិប​របស់​អូស្ត្រាលី ហើយ​​ទទួល​បាន​ជ័យជម្នះ​៥​លើក​ជាប់​គ្នា​ក្នុង​ពាន​រង្វាន់ AFC Cup គឺពីរ​លើក​ជម្រុះ​​ និង​វគ្គ​សន្សំ​ពិន្ទុ​ពូល​៣​លើក​ដែល​រក្សា​សំណាញ់​ទី​មិន​ឲ្យ​ដៃ​គូ​ស៊ុត​បាន​១​គ្រាប់​សោះ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម