Connect with us

កីឡា

គ្រូរបស់ Macarthur បញ្ជាក់ច្បាស់ពីចំណុចខ្លាំងរបស់ភ្នំពេញក្រោន

បានផុស

នៅ

លោកគ្រូ​ Mile Sterjovski បាន​ដឹក​នាំ​ក្រុម Macarthur FC បរាជ័យ​ក្រោម​ថ្វី​ជើង​​ម្ចាស់​ផ្ទះ​ភ្នំពេញ​ក្រោន ដោយ​លទ្ធផល ៣-០ វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល F ពាន​រង្វាន់ AFC Cup យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​តុលា ឆ្នាំ​២០២៣ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នាម​ជា​គ្រូ​បង្វឹក លោក Mile Sterjovski បាន​ខក​ចិត្ត​នឹង​ទម្រង់​លេង​​​កូន​ក្រុម​របស់​លោក​ ដែល​ធ្វើ​មិន​បាន​ល្អ និង​មិន​អាច​រក​បាន​គ្រាប់​បាល់​លើ​ភ្នំពេញ​ក្រោន។ លោក​មិន​ដាក់​បន្ទុក​លើ​កត្តា​ធ្វើ​ដំណើរ អាកាស​ធាតុ ឬ​ម្ចាស់​ផ្ទះ​​មាន​អ្នក​គាំទ្រ​ច្រើន​ទេ ប៉ុន្តែ​ទម្រង់​លេង​របស់​ក្រុម​លោក​ពិត​ជា​ធ្វើ​មិន​បាន​ល្អ​មែន​ ស្រប​ពេល​ម្ចាស់​ផ្ទះ​ភ្នំពេញ​ក្រោន​មាន​យុទ្ធសាស្ត្រ​លេង​ដ៏​មាន​ប្រសិទ្ធភាព។

លោក Mile Sterjovski បាន​និយាយ​ថា ៖«​នេះ​ជា​ការ​ប្រកួត​​ដ៏​លំបាក​​សម្រាប់​យើង។ យើង​ដឹង​ថា ភ្នំពេញ​ក្រោន​ជា​ក្រុម​មួយ​ដ៏​ល្អ។ ភ្នំពេញ​ក្រោន​ពិត​ជា​ស័ក្តិសម​ទទួល​បាន​លទ្ធផល​នេះ។ ពួក​គេ​ធ្វើ​បាន​ល្អ​ខ្លាំង​ត្រង់​ការ​បោះ​បាល់​ពី​ក្រោយ​ខ្នង​របស់​ខ្សែ​ការពារ​យើង ហើយ​​មាន​​ចលនា​​លេង​​ស៊ី​សង្វាក់​គ្នាយ៉ាង​ល្អ​នៅ​​លើ​ទី​លាន។ នេះ​ហើយ​ជា​ភាព​ខ្លាំង​របស់​ភ្នំពេញ​ក្រោន»។

នេះ​ជា​បរាជ័យ​លើក​ទី១​របស់​ក្រុម Macarthur FC បន្ទាប់​ពី​ឈ្នះ​ពីរ​ប្រកួត​ជាប់​គ្នានៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​គឺ​ឈ្នះ Shan United ០-៣ និងឈ្នះ DH Cebu FC ៨-២ ខណៈ​ភ្នំពេញ​ក្រោន​ឈ្នះ​ទាំង​៣​ប្រកួត​គឺ​ឈ្នះ DH Cebu ០-៣, ឈ្នះ Shan United ៤-០ និង Macarthur FC ៣-០។

តារាង​ពិន្ទុ​ពូល F

  • លេខ១៖ ភ្នំពេញ​ក្រោន មាន​៩​ពិន្ទុ
  • លេខ២៖ Macarthur FC មាន​៦​ពិន្ទុ
  • លេខ៣៖ DH Cebu FC មាន​៣​ពិន្ទុ
  • លេខ​៤៖ Shan United មាន​០ពិន្ទុ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​ប្រជាជន​កោះGreenland រៀបចំ​បោះឆ្នោត​ ក្រោម​ការតាមដាន​របស់​ពិភពលោក

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម១០ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

Sokha Hotels

ព័ត៌មានពេញនិយម