Connect with us

កីឡា

បែលហ្ស៊ិក ហូឡង់ និងអាល្លឺម៉ង់ រួមគ្នាដេញថ្លៃធ្វើម្ចាស់ផ្ទះបាល់ទាត់នារីពិភពលោក២០២៧

បានផុស

នៅ

ប្រទេស​បែលហ្ស៊ិក ហូឡង់ និងអាល្លឺម៉ង់ បានបើកការដេញថ្លៃរួមគ្នាជាផ្លូវការ ដើម្បីធ្វើជាម្ចាស់ផ្ទះ​រៀបចំ​ការប្រកួតបាល់ទាត់នារីពិភពលោក (FIFA Women’s World Cup) នៅឆ្នាំ២០២៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសទាំង​៣​នៅអឺរ៉ុបបានអះអាងថា ការដេញថ្លៃរួមគ្នារបស់ពួកគេដែលត្រូវបាន​ដាក់ឈ្មោះជាផ្លូវការ ថា  BNG2027  នឹង “បំបែកមូលដ្ឋានថ្មីដោយធានាថា វាផ្តល់នូវការប្រកួតប្រជែងលើកម្រិតដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រនៃការប្រកួតបាល់ទាត់នារី”។

ការប្រកួតនឹងត្រូវធ្វើឡើងនៅទូទាំងព្រំដែននៃប្រទេសទាំង​៣​ ដោយអ្នករៀបចំសង្ឃឹមថា វាអាចកាត់បន្ថយការធ្វើដំណើរ និងជួយធ្វើឱ្យការប្រកួតមាននិរន្តរភាពតាមដែលអាចធ្វើទៅបាន។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ប្រធានសហព័ន្ធកីឡាបាល់ទាត់បែលហ្ស៊ិក លោក Pascale Van Damme,​ ប្រធានសហព័ន្ធកីឡាបាល់ទាត់ហូឡង់ លោក Just Spee និងប្រធានសមាគមបាល់ទាត់អាល្លឺម៉ង់ លោក Bernd Neuendorf បានប្រកាសពីការចាប់ផ្តើមដេញថ្លៃជាផ្លូវការ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ៖«បន្ទាប់ពីការរៀបចំជាច្រើនខែ យើងទន្ទឹងរង់ចាំការបង្ហាញរបស់យើងក្នុងការធ្វើជាម្ចាស់ផ្ទះ FIFA 2027 Women’s World Cup។ យើងជឿជាក់ថា នឹងផ្តល់នូវការប្រកួតប្រកបដោយគុណភាពដែលមិនអាចប្រៀប​បានសម្រាប់ក្រុម​ចូលរួម និងអ្នកគាំទ្រមកពីជុំវិញពិភពលោក​​​»។

ការដេញថ្លៃរួមគ្នារបស់ប្រទេស​នៅ​តំបន់​អឺរ៉ុប​គឺជាផ្នែកមួយនៃការប្រជែងគ្នាចំនួន ៤ ដើម្បីធ្វើជាម្ចាស់ផ្ទះនៃការប្រកួតឆ្នាំ២០២៧ រួមជាមួយនឹងប្រទេសអាហ្វ្រិកខាងត្បូង ប្រេស៊ីល និងការដេញថ្លៃរួមគ្នាដោយម៉ិកស៊ិក និងសហរដ្ឋអាមេរិក។

ការប្រកួត FIFA Women’s World Cup ឆ្នាំ២០២៣​​ ដែល​ទើប​តែ​ចប់​​ ត្រូវបានសហម្ចាស់ផ្ទះអូស្ត្រាលី និងនូវែលសេឡង់​ដែល​មាន​​ក្រុមចំនួន ៣២ប្រទេសជាលើកដំបូង ហើ​យ​ក្រុមអេស្ប៉ាញ​បានយកឈ្នះក្រុមអង់គ្លេស​ ១-០​ ដើម្បី​ក្លាយ​ជាម្ចាស់​ជើង​ឯក​ FIFA Women’s World Cup ជាលើកដំបូង។

ចំពោះអាល្លឺម៉ង់​​ធ្លាប់ធ្វើជាម្ចាស់ផ្ទះ FIFA Women’s World Cup ម្ដងកាលពីឆ្នាំ២០១១ ពេលដែលពាន​ធ្លាក់​ទៅ​ដៃ​របស់​ក្រុមបាល់ទាត់​នារី​ជប៉ុន៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ canberratimes.com.au

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម