កីឡា
ថ្ងៃដាច់ឆ្នាំ២០២៣ ក្រុមបាល់ទាត់កម្ពុជាប៉ះក្រុមខ្លាំងកាតារ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងធ្វើដំណើរទៅប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិកាតារ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

នៅថ្ងៃទី៣១ ខែធ្នូ ជាពេលវេលាដាច់ឆ្នាំ២០២៣ ចូលឆ្នាំ២០២៤ មិនមែនជាថ្ងៃ FIFA Day ទេ ប៉ុន្តែជាថ្ងៃឈប់សម្រាកនៃពិធីបុណ្យឆ្លងឆ្នាំសកល ដូច្នេះក្រុមខ្លាំងកាតារបានអញ្ជើញក្រុមជម្រើសជាតិកម្ពុជាទៅកម្តៅសាច់ដុំ ខណៈម្ចាស់ផ្ទះកាតារមានភារកិច្ចក្នុងវគ្គជម្រុះជើងឯកពិភពលោកឆ្នាំ២០២៦ ក្នុងជុំទី២។
នេះជាការប្រកួតមិត្តភាពអន្តរជាតិលើកដំបូងរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បន្ទាប់ពីបានធ្លាក់ពីជម្រុះជើងឯកពិភពលោកឆ្នាំ២០២៦ ក្នុងជុំទី១។ តាមការបញ្ជាក់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាថា ការប្រកួតនេះត្រូវបានធ្វើឡើងដោយសារមានទំនាក់ទំនងល្អជាមួយប្រទេសកាតារ៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង