Connect with us

កីឡា

ចេញទៅវ៉ៃនៅអូស្ត្រាលី ពេជ្រ សម្បត្តិ និង អេ អាំម៉ារីន បារម្ភរឿងមួយដូចគ្នា

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ​​៥​​រូប​ត្រូវ​ចេញ​ដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី ព្រឹក​ថ្ងៃទី​៣០ ខែ​តុលា ឆ្នាំ​២០២៣​ ​ដើម្បី​ប្រកួត​ជា​មួយ​កីឡាករ​ម្ចាស់​ផ្ទះ​​​សម្រាប់​ការ​ដណ្តើម​ខ្សែ​ក្រវាត់ និង​មិត្តភាព​អន្តរជាតិ នា​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ម្សិលមិញ​នេះ​មាន​​សន្និសីទ​សារព័ត៌មាន​​ស្តីពី​គោល​បំណង​នៃ​​ព្រឹត្តិការណ៍​ប្រកួត​នៅ​ទឹក​ដី​អូស្ត្រាលី​ដែល​រៀប​ចំ​ដោយ​ «គុនខ្មែរស៊ុបពើរហ្វៃត៍»។ កីឡាករ​កម្ពុជា​ទាំង​៥​​រូប​គឺ អេ អាំម៉ារីន ភូថង, ពេជ្រ សម្បត្តិ, លន បញ្ញា, ពេជ្រ​ ប៊ុនសិទ្ធ និង ​គឿម សុវណ្ណគីម ដែល​អម​ដំណើរ​ដោយលោក​គ្រូ អេ ភូថង និងលោក​គ្រូ ពេជ្រ សុផាន់ ព្រម​ទាំង​អ្នក​បច្ចេកទេស រួម​ទាំង​​ពិធីករ​​ទៅ​ជា​មួយ​ដែរ។

ក្នុង​ចំណោម​កីឡាករ​ទាំង​​៥​​រូប​មាន​៣​រូប​ដែល​ត្រូវ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​គុន​ខ្មែរ​អន្តរជាតិ​គឺ​ អេ អាំម៉ារីនភូថង ប្រកួតជា​មួយ​កីឡាករ​អូស្ត្រាលី ​ Clinton Corke ​​ជា​ម្ចាស់ខ្សែក្រវាត់​ស្ថាប័ន Rise ​ដើម្បី​​ដណ្ដើមខ្សែក្រវាត់​ទម្ងន់៦៦​គីឡូក្រាម។

តារា​គុន​ខ្មែរ​កំពុង​ស្ថិត​លើ​វិថី​ជោគជ័យ​នៃ​អាជីព​គុន​ខ្មែរ ពេជ្រ សម្បត្តិ តទល់​នឹង​កីឡាករ​ថៃ Tum Kitti Patkam ដើម្បី​ដណ្តើម​ខ្សែ​ក្រវាត់ ហើយម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ លន បញ្ញា ជួប​ជើង​ខ្លាំង​ Cian Lougheed របស់​អូស្ត្រាលីក៏​ដើម្បី​ដណ្តើម​ខ្សែ​ក្រវាត់​ដែរ។

ចំពោះ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ ពេជ្រ ប៊ុនសិទ្ធ ប៉ះ Moo Do និង គឿម សុវណ្ណគីម ជួប​ Fahed Haidar។

ក្នុង​បទ​សម្ភាស​ក្រោយ​សន្និសីទ​សារព័ត៌មាន ពេជ្រ សម្បត្តិ និង អេ អាំម៉ារីនភូថង ​​មិន​មាន​អ្វី​បារម្ភ​ច្រើន​ទេ​ដោយសារ​មាន​ក្រុម​ការងារ និង​គ្រូ​បង្វឹក​ទៅ​ជា​មួយ ប៉ុន្តែ​មាន​រឿង​មួយ​ដែល​អ្នក​ទាំង​ពីរ​​បារម្ភ​​ដូច​គ្នា​គឺ​ខ្លាច​ដៃ​គូ​រត់​ថយ​ក្រោយ។

ពេជ្រ សម្បត្តិ បាន​និយាយ​ថា ៖«ខ្ញុំ​អត់​មាន​អី​បារម្ភ​ទេ ព្រោះមាន​គ្នា​ច្រើន​ទៅ​ជា​មួយ។ ខ្ញុំ​បារម្ភ​តែ​មួយ​គឺ​ខ្លាច​ដៃ​គូ​រត់​ថយ​ក្រោយ»។ ចំណែក អេ អាំម៉ារីនភូថង ក៏​បាន​ដែរ​ថា ៖«អត់​មាន​អី​បារម្ភ​ទេ ខ្ញុំ​បារម្ភ​ខ្លាច​តែ​ដៃ​គូ​វ៉ៃ​រត់​ដែល​ធ្វើឲ្យ​មិន​ល្អ​មើល»

ចំពោះ​កីឡាករ លន បញ្ញា មិន​បារម្ភ​រឿង​ដៃ​គូ​រត់​ថយ​ក្រោយ​ទេ ពី​ព្រោះ​រូប​គេ​បាន​មើល​ការ​ប្រកួត​របស់​ដៃ​គូ​ហើយ​ជា​ប្រភេទ​កីឡាករ​ដែល​ព្យាយាមវ៉ៃ​តទល់។

សូម​បញ្ជាក់​ថា ការ​ប្រកួត​នេះ​មាន​​រង្វាន់​រថយន្ត​ថ្មី​សន្លាង​១​គ្រឿង​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​គុន​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ប៉ុន្តែ​លក្ខខណ្ឌ​នៃ​ការផ្តល់​រង្វាន់​គ្រោង​នឹង​ប្រកាស​ឲ្យ​ដឹង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០២៣។​

ព្រឹត្តិការណ៍​នេះ​ធ្វើ​នៅ​​វិមាន​ MALVERN TOWN HAL ទីក្រុងម៉េលប៊ន ប្រទេសអូស្ត្រាលី ដែល​ផ្សាយ​បន្ត​ផ្ទាល់​តាម​រយៈ BTV ចាប់​ពី​ម៉ោង​១១​​ព្រឹក​ ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៣៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់១០គ្រួសារ ទទួល​អំណោយ​ពី​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​បន្ទាយ​មានជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សួស យ៉ារ៉ា ៖ ការ​ទូត​សន្តិភាព​សភា​កម្ពុជា​មាន​បទ​ពិសោធន៍​កសាង​សន្តិភាព​ជាក់ស្តែង និង​ផ្អែក​លើ​គោលការណ៍​ទាំង​៥

សេដ្ឋកិច្ច៨ ម៉ោង មុន

កម្ពុជាកំពុងរៀបចំនីតិវិធីពិសេស សម្រាប់ការនាំចេញទំនិញទៅទីផ្សារអាមេរិក

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងការងារ ចុះហត្ថលេខាលើ​ឯកសារចំនួន​៣ ជាមួយថៃ ក្រោមអធិបតីភាព សម្តេច​ធិបតី ហ៊ុន ម៉ាណែត

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

រំលោភ
សន្តិសុខសង្គម១៩ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កុំខកខាន! ភ្នំពេញក៏អាចមើលឃើញ បាតុភូត «មេឃញញឹម» ដ៏កម្រ នៅថ្ងៃ២៥នេះដែរ

Sokha Hotels

ព័ត៌មានពេញនិយម