កីឡា
Bellingham ជាបេក្ខភាពឈានមុខក្នុងការឈ្នះពាន Golden Boy
ខ្សែបម្រើវ័យក្មេងកីឡាករ Jude Bellingham ត្រូវបានគេរំពឹងថានឹងឈ្នះពានរង្វាន់ Golden Boy ដោយសារសមត្ថភាពលេចធ្លោក្នុងការបង្ហាញខ្លួនជាមួយក្លិប Dortmund មុនពេលផ្លាស់មកក្លិប Real Madrid ។
យោងតាមប្រភពព័ត៌មានក្នុងប្រទេសអេស្បាញបានអះអាងថា Bellingham ជាកីឡាករស័ក្តិសមឈ្នះពានរង្វាន់ Golden Boy។ ខ្សែបម្រើរូបនេះទទួលបានសំឡេងគាំទ្រក្នុងការបោះឆ្នោត៩៥% ក្នុងបណ្តាញផ្សព្វផ្សាយនៅក្នុងដំណើរការជ្រើសរើស។
គូប្រជែងដណ្តើមពានរង្វាន់ Golden Boy ជាមួយកីឡាករ Bellingham គឺជាអតីតសិស្សសាលា Croydon តារាឆ្នើមរបស់ Bayern Munich កីឡាករ Jamal Musiala, Rasmus Hojlund របស់ Manchester United និងកីឡាករវ័យក្មេង Lamine Yamal របស់ Barcelona ។
កីឡាករ Bellingham ជាសមាជិកសំខាន់មួយរូបដែលជួយឲ្យក្រុមជម្រើសជាតិអង់គ្លេសធានាបានកៅអីឡើងទៅវគ្គជម្រុះ Euro 2024។ ខ្សែបម្រើវ័យក្មេងរូបនេះបានធ្វើឲ្យអ្នកគាំទ្របាល់ទាត់កាន់តែភ្ញាក់ផ្អើល ក្រោយរូបគេស៊ុតបាន២គ្រាប់ក្នុងជំនួប El Clásico ជួយឲ្យក្លិប Real Madrid យកឈ្នះ Barcelona ២-១ កាលពីថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ ក្នុងពានរង្វាន់ LaLiga។
ប្រសិនបើ Bellingham ឈ្នះពានរង្វាន់ Golden Boy រូបគេនឹងក្លាយជាកីឡាករអង់គ្លេសទី៣ដែលឈ្នះរង្វាន់នេះ។ កីឡាករអង់គ្លេស២រូបធ្លាប់ឈ្នះពានរង្វាន់នេះគឺកីឡាករ Wayne Rooney ក្នុងឆ្នាំ ២០០៤ និងកីឡាករ Raheem Sterling ក្នុងឆ្នាំ២០១៤។ ពានរង្វាន់ Golden Boy នឹងត្រូវប្រកាសនៅទីក្រុង Turin ប្រទេសអុីតាលី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣៕
ប្រភព៖ thesun
ប្រែសម្រួល៖ ផា រតនា
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់