កីឡា
មកដឹងលំអិតពីករណីកម្រឃើញ អាជ្ញាកណ្តាលរាប់កីឡាករថៃដល់២០
កីឡាករថៃ កង់ណៈផា ស៊ីម៉ុងឃុន ត្រូវបានអាជ្ញាកណ្តាលលោក ជូន សំណាង រាប់ដល់២០ក្នុង១លើក បន្ទាប់ពីត្រូវបានកីឡាករគុនខ្មែរ នូវ ដារ៉ូ កាច់ឲ្យធ្លាក់ពីលើសង្វៀនចុងទឹកទី៥។

ការប្រកួតរវាងអ្នកទាំងពីរប្រើពេល៥ទឹកដោយមិនសូវលើសខ្វះគ្នាប៉ុន្មានឡើយក្នុងជំនួបសន្សំពិន្ទុជុំទី១ ខ្សែក្រវាត់ខារ៉ាបាវ រដូវកាលទី១០ នៅសង្វៀនបាយ័នស្ទឹងមានជ័យ យប់ថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣។

នៅទឹកទី៥ កីឡាករថៃ កង់ណៈផា មិនសូវចង់វ៉ៃឡើយដោយព្យាយាមថយក្រោយ និងការពារប៉ុណ្ណោះ ខណៈកីឡាករកម្ពុជា នូវ ដារ៉ូ បានព្យាយាមចូលវ៉ៃ។ នៅចុងទឹក នូវ ដារ៉ូ បានចាប់អោប និងកាច់ កង់ណៈផា ឲ្យធ្លាក់ចេញពីលើសង្វៀន ដោយធ្លាក់ទៅលើប្រអប់តុរបស់ចៅក្រមដាក់ពិន្ទុ។

ក្នុងហេតុការណ៍នេះឃើញថា កីឡាករថៃមានស្នាមក្រហមលើដងខ្លួន ដោយមានអាការមិនអាចឡើងមកលើសង្វៀនវិញ ដូច្នេះអាជ្ញាកណ្តាលរាប់តែម្តង ប៉ុន្តែការរាប់នេះមិនមែនត្រឹម១០ទេគឺរហូតដល់២០ទើបឈប់។
លោក ជា រិទ្ធ អាជ្ញាកណ្តាលរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានប្រាប់«កម្ពុជាថ្មី»ថា ៖«ជាទូទៅ យើងរាប់២០ បើកីឡាករម្នាក់ធ្លាក់ពីលើសង្វៀន។ ពេលរាប់២០ហ្នឹង យើងត្រូវពិនិត្យមើលដែរ នៅពេលកីឡាករធ្លាក់ភ្លាមៗគឺមិនឲ្យនរណាអន្តរាគមន៍ទេ។ បើឃើញថា គាត់អាចក្រោកឡើងមកសង្វៀនវិញបានគឺអត់ឲ្យនរណាម្នាក់ទៅជួយលើកទេ។ ជាទូទៅរាប់ដល់២០ បើរាប់២០ហើយឡើងអត់រួចទេគឺគាត់ចាញ់ តែបើគាត់ឡើងរួចមុន២០គឺឈប់រាប់ សួរគាត់ថា អាចវ៉ៃបានអត់? បើវ៉ៃបានគឺឲ្យវ៉ៃបន្តទៀតបាន តែបើធ្លាក់ទៅឃើញធ្ងន់ធ្ងរ យើងបញ្ឈប់ការប្រកួតតែម្តង»។


តាមធម្មតាកីឡាករម្នាក់ត្រូវដៃគូវាយឲ្យបាត់បង់ស្មារតី ឬសន្លប់ ត្រូវបានអាជ្ញាកណ្តាលរាប់ដល់៨ បើមានស្មារតីអាចបន្តការប្រកួតទៀតបានគឺអាជ្ញាកណ្តាលអនុញ្ញាតឲ្យប្រកួតបន្ត ប៉ុន្តែបើគ្មានស្មារតីល្អរឹងមាំទេ អាជ្ញាកណ្តាលរាប់ដល់១០ដើម្បីបញ្ឈប់ការប្រកួតតែម្តង។ ក្នុងនោះ បើឃើញស្ថានភាពសន្លប់ធ្ងន់ធ្ងរគឺមិនចាំបាច់រាប់ ដោយបញ្ឈប់ការប្រកួតតែម្តង។

សកម្មភាពមួយទៀតដែលអ្នកគាំទ្រឃើញញឹកញាប់គឺទាត់ត្រូវប្រដាប់ការពារក៏អាចរាប់ដល់១០ និងទុកពេល២នាទីដើម្បីសម្រួលឲ្យធូរស្បើយ មុនពេលបន្តការប្រកួត ឬសម្រេចរបស់គណៈកម្មការ។

សូមបញ្ជាក់ថា នូវ ដារ៉ូ ទទួលបាន៣ពិន្ទុ តាមរយៈការផ្តួលដៃគូឲ្យសន្លប់ក្នុងទឹកទី៥ ពីការប្រកួតសន្សំពិន្ទុជុំទី១ ខ្សែក្រវាត់ខារ៉ាបាវ រដូវកាល២០២៣ ខណៈកីឡាករថៃ ហ្វុនលួង ទទួលបាន៣ពិន្ទុដែរ បន្ទាប់ពីបានឈ្នះពិន្ទុកីឡាករកម្ពុជា ឡុង ប៉េងលឿន៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត