កីឡា
FIFA និង AFC រារាំងអាល់ហ្សេរីពីការធ្វើម្ចាស់ផ្ទះជម្រុះ World Cup 2026 ជំនួសប៉ាឡេស្ទីន
សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) និងសហព័ន្ធបាល់ទាត់អាស៊ី (AFC) បានរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអាល់ហ្សេរី ក្នុងការទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតរបស់ប្រទេសប៉ាឡេស្ទីន រួមទាំងការប្រកួតជម្រុះ World Cup ឆ្នាំ២០២៦ ខណៈសង្រ្គាមរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល នៅតែបន្ត។
សហព័ន្ធកីឡាបាល់ទាត់អាល់ហ្សេរី (FAF) ដែលស្ថិតនៅទ្វីបអាហ្រ្វិក ថែមទាំងបានផ្អាកការប្រកួតបាល់ទាត់ទាំងអស់របស់ខ្លួន ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន មុនពេលផ្តល់ជំនួយ។
អាល់ហ្សេរី បានថ្កោលទោសជម្លោះនេះ និងបានឧទ្ទិសដល់ “ជនរងគ្រោះនៃការវាយប្រហារនៅតំបន់ហ្គាហ្សា ប្រឆាំងនឹងប្រជាជននៅក្នុងប្រទេសប៉ាឡេស្ទីន”។
FIFA និង AFC មិនចាប់អារម្មណ៍លើគំនិតនេះទេ ដោយសារ FAF បានទទួលលិខិតណែនាំការប្រកួតពីប៉ាឡេស្ទីនឱ្យលេង “នៅក្នុងតំបន់ភូមិសាស្ត្ររបស់ខ្លួន ពោលគឺទ្វីបអាស៊ី ស្របតាមបទប្បញ្ញត្តិជាធរមាន”។
ប៉ាឡេស្ទីន នឹងចាប់ផ្តើមយុទ្ធនាការ World Cup 2026 របស់ពួកគេទល់នឹងលីបង់ នៅថ្ងៃទី១៦ ខែវិច្ឆិកា។
ការប្រកួតក្រៅដីនឹងត្រូវរៀបចំនៅក្នុងប្រទេសអារ៉ាប់រួម មុនពេលពួកគេទទួលស្វាគមន៍ក្រុមអូស្ត្រាលី ក្នុងការប្រកួតក្នុងដីប្រាំថ្ងៃបន្ទាប់ ដែលគ្រោងលេងក្នុងប្រទេសអាល់ហ្សេរីនេះតែម្ដង។
បច្ចុប្បន្នមិនទាន់មានទីតាំងសម្រាប់ការប្រកួតទល់នឹងអូស្ត្រាលីទេ ប៉ុន្តែអគ្គលេខាធិការ AFC លោក Datuk Seri Windsor John បានផ្តល់យោបល់ថា គុយវ៉ែត អាចធ្វើជាម្ចាស់ផ្ទះការប្រកួតនេះ។
គួររម្លឹក ប៉ាឡេស្ទីន បានដកខ្លួនចេញពីការប្រកួតពានមិត្តភាព Merdeka នៅប្រទេសម៉ាឡេស៊ី ដោយសារសង្គ្រាមកាលពីខែមុន។
ចាប់តាំងពីទទួលបានឯករាជ្យ ពីប្រទេសបារាំង ក្នុងឆ្នាំ១៩៦២ អាល់ហ្សេរី តែងតែគាំទ្របុព្វហេតុប៉ាឡេស្ទីន ហើយបានសន្យាផ្តល់ជំនួយរាប់លានដុល្លារ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា