កីឡា
Leduc ថា ខ្លួនប្រាណទាំងមូលជាអាវុធ ប៉ះ ព្រំ សំណាង ចុងសប្តាហ៍នេះ
កីឡាករមីយ៉ាន់ម៉ា Dave Leduc បានប្រកាសពីការត្រៀមខ្លួនរួចរាល់ហើយដើម្បីប្រកួតក្នុងព្រឹត្តិការណ៍បំផុតតទល់នឹងជើងឯកគុនខ្មែរ ព្រំ សំណាង នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
កីឡាករបាននិយាយថា នេះជាសប្តាហ៍ប្រកួត ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ។ «នេះជាសប្តាហ៍ប្រកួតគ្នា រាងកាយទាំងមូលរបស់ខ្ញុំគឺជាអាវុធ ត្រៀមខ្លួនសម្រាប់ការប្រកួតដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍»។
កាលពីសប្តាហ៍មុននេះ ព្រំ សំណាង ហាក់សម្ញែងក្បាច់គុនយ៉ាងខ្លាំងតាមរយៈគ្រូចំនួន១០រូបដែលបានបង្វឹកបង្ហាត់ដើម្បីត្រៀមប្រកួតជាមួយកីឡាករមីយ៉ាន់ម៉ា។ ឃើញសកម្មភាពរបស់កីឡាករគុនខ្មែរបែបនេះ Dave Leduc បាននិយាយបែបឌឺដងថា ៖«បើទោះបីជា ព្រំ សំណាង មានគ្រូបង្វឹក១០០នាក់ ក៏គាត់មិនគ្រប់គ្រាប់ដែរ។ ជួបគ្នាឆាប់ៗកម្ពុជា។ ទោះមានគ្រូបង្វឹក១០០នាក់ទៀត ក៏មិនគ្រប់ឈ្នះខ្ញុំដែរ»។
មុនពេលចេញសារខាងលើ Leduc ក៏បានបញ្ចេញមតិខ្លីមួយដែរនៅព្រឹកថ្ងៃទី២៦ ខែតុលានេះដោយបាននិយាយពាក់ព័ន្ធនឹងគ្រូបង្វឹកទាំង១០រូបដោយបាននិយាយថា ព្រំ សំណាង ប្រហែលជាភ័យហើយបានជាខំប្រឹងរហូតដល់មានគ្រូ១០នាក់។
តាមការគ្រោងទុក ជំនួបរវាងកីឡាករទាំងពីរតាមច្បាប់គុនខ្មែរ ប៉ុន្តែតែ១ទឹក៩នាទីប៉ុណ្ណោះដោយលក្ខខណ្ឌត្រូវវ៉ៃដៃគូឲ្យសន្លប់ទើបមានអ្នកឈ្នះ និងចាញ់ នៅសង្វៀនថោន ថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់