កីឡា
ក្រុមហ៊ុន CPL ប្រកាសធ្វើកំណែទម្រង់ថ្មីរយៈពេលវែង
ក្រុមហ៊ុន CPL បានប្រកាសជាផ្លូវការនូវកំណែទម្រង់បីធំៗ ក្រោយចាប់ផ្តើមអស់រយៈពេលជាង២ឆ្នាំ។ កំណែទម្រង់ថ្មីនេះគឺផ្ដោតសំខាន់លើកែលំអចំណុចអវិជ្ជមានដែលបានកើតនាពេលកន្លងមកដើម្បីស្វែងរកអ្វី ដែលល្អសម្រាប់ការអភិវឌ្ឍបាល់ទាត់នៅក្នុងប្រទេសកម្ពុជា។

កំណែទម្រង់រយៈពេលវែងនេះមាន៣ចំណុចធំយោងតាមការបង្ហោះរបស់ក្រុមហ៊ុន CPL៖
១. ក្រុមហ៊ុនខេមបូឌានមៀរលីគ នឹងធ្វើការកំណែរទំរង់លើរចនាសម្ព័នម្ចាស់ភាគហ៊ុន ឲ្យមានក្លិបដែលជាសមាជិកក្លាយជាម្ចាស់ភាគហ៊ុនភាគច្រើនរបស់ក្រុមហ៊ុន។ កំណែរទំរង់នេះគឺធ្វើឡើងដើម្បីឲ្យក្លិបជាសមាជិកមានសំលេងភាគច្រើនក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនក្នុងការសម្រេចចិត្ត និងគ្រប់គ្រងសកម្មភាព ដំណើរការអភិវឌ្ឍលីគ។
២. នៅក្នុងកំណែរទំរង់នេះ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងមិនបន្តកុងត្រាជាមួយនាយកប្រតិបត្តិ លោក Satoshi Saito ក្រោយកុងត្រារបស់លោកត្រូវបានបញ្ចប់នៅចុងឆ្នាំនេះ។ ក្រុមប្រឹក្សាភិបាលបច្ចុប្បន្ន ទុកភារកិច្ចក្នុងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងថ្មី ក៏ដូចជាសមាសភាពបុគ្គលិក (នាយកប្រតិបត្តិ នាយកទីផ្សារ នាយកបច្ចេកទេស…..) ឲ្យទៅក្រុមព្រឹក្សាភិបាលថ្មីក្រោយធ្វើការកំណែរទំរង់។
៣. ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរនេះ សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងផ្តល់ការគាំទ្រផ្នែកដឹកនាំប្រតិបត្តិដល់ការប្រកួតលីគ រហូតដល់ការរៀបចំរចនាសម្ព័ន្ធម្ចាស់ភាគហ៊ុនថ្មីរួចរាល់៕
អត្ថបទ៖ ផា រតនា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ