Connect with us

កីឡា

សមិទ្ធផលសំខាន់ៗរបស់លោក Satoshi Saito ក្នុងនាមជា CEO ជាង២ឆ្នាំរបស់ CPL

បានផុស

នៅ

កុងត្រា​​របស់​លោក Satoshi Saito ​ជា​នាយក​ប្រតិបត្តិ (CEO) របស់​ក្រុម​ហ៊ុន​ខេមបូឌានព្រីមៀរលីគ (CPL) នឹង​ចប់​នៅ​បំណាច់​ឆ្នាំ​២០២៣​ បន្ទាប់​ពី​លោក​បាន​កាន់អស់​រយៈ​ពេល​ជាង២​ឆ្នាំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Satoshi Saito ត្រូវ​បាន​​ក្រុម​ហ៊ុន​លីគ​បាល់ទាត់​កម្ពុជាតែង​តាំង​ជា​នាយក​ប្រតិបត្តិ​​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១ ដើម្បី​ដឹក​នាំ​ ​​កែ​លំអ និង​អភិវឌ្ឍ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ឲ្យ​មាន​វិជ្ជាជីវៈ និង​ស្តង់ដា ស្រប​តាម​កម្រិត​​​អាស៊ី (AFC) និង​អន្តរជាតិ (FIFA)។

​លោក​បាន​រួម​ចំណែក​ជួយ​ធ្វើ​ឲ្យ​ការ​ប្រកួត​លីគ​បាល់ទាត់​កំពូល​​កម្ពុជា​កាន់​តែ​មាន​គុណភាព និង​ប្រជែង​ប្រជែង​ខ្លាំង​តាម​រយៈ​ការ​ប្រកួត​មាន៣​ជើង​គឺ​ជើង​ទី១ ជើង​ទី​២ និង​ជើង​ទី​៣ មុន​ពេល​​ជ្រើស​រើស​យក​៤​ក្រុម​កំពូល (Top 4) ដើម្បី​ប្រកួត​ជើង​ទី​៤​ទៀត​ទើប​រក​ឃើញ​ក្រុម​ជើង​ឯក។

លោក Satoshi Saito បាន​រួម​ចំណែក​ជួយ​កែ​ប្រែគោលការណ៍​ប្រកួត​បន្ថែម​ទៀត​​ដូច​ជា តម្រូវ​ឲ្យ​គ្រប់​ក្លិប​​ចុះ​បញ្ជី​កូតា​កីឡាករ​អាស៊ាន​១​នាក់​ដែល​​បាន​ក្លាយ​​ជា​ផ្នែក​មួយ​​ធ្វើ​ឲ្យ​ប្រទេស​​ក្នុង​តំបន់​អាស៊ាន​ចាប់​អារម្មណ៍​​លើ​វិស័យ​កីឡា​បាល់ទាត់​កម្ពុជា។ លោក​បាន​ផ្លាស់​ប្តូរ​ពេល​វេលា​ប្រកួត​ពី​មួយ​រដូវ​កាល​​ក្នុង​​ឆ្នាំ ​​ទៅជា​មួយ​រដូវ​កាល​ឆ្លង​ឆ្នាំ ពោល​គឺ​​ចាប់​ផ្តើម​​ពាក់​កណ្តាល​ឆ្នាំ និង​​ឆ្លង​ចូល​ឆ្នាំ​ថ្មី​មួយ​ទៀត​ទើបចប់។ គោលការណ៍​ប្រកួត​​នេះ​ស្រប​តាម​លីគរបស់​ប្រទេស​ជា​ច្រើន​ទូទាំង​ពិភព​លោក និង​ស្រប​តាម​របៀប​វារៈ​​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ពិភព​លោក​។

នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ CPL បង្កើត​​ពាន​រង្វាន់​មួយ​ចំនួន​​មាន​ដូច​ជា ​​កីឡាករល្អ​ប្រចាំ​ការ​ប្រកួត​នីមួយៗ និង​កីឡាករ​ល្អ​ប្រចាំ​ខែ​ដែល​ទទួល​បាន​រង្វាន់ដូច​ជាម៉ូតូ និង​ឧបករណ៍​ប្រើ​ប្រាស់​ជា​ដើម។

ជា​ពិសេស​ទៀត​នោះ លោក​​បាន​បង្កើត​ពាន​រង្វាន់​​សំខាន់​២​​គឺ ខេមបូឌានលីគ​ខាប់ (Cambodian League Cup) និង ខេមបូឌានស៊ុបភើខាប់ (Cambodian Super Cup) ដែល​ជា​ពាន​រង្វាន់​បើក​រដូវ​កាល​ថ្មី។

ក្នុង​នាម​ជា​នាយក​ប្រតិបត្តិ​របស់ CLP លោក Satoshi Saito បាន​បង្កើត​ការ​ទំនាក់​ទំនងជិតស្និទ្ធ​ជា​មួយ​អ្នក​សារព័ត៌មានជា​ប្រចាំ រៀបចំ​ពិធី​បើក-បិទនៃ​ការ​ប្រកួត​លីគ​ទី១ និង​លីគ​ទី​២​ មាន​សន្និសីទ​សារព័ត៌មានមុនការ​ប្រកួត ក៏​ដូច​ជា​ចុះ​វាយ​តម្លៃ​ហេដ្ឋារចនា​សម្ព័ន្ធ​តាម​ក្លិប​នានា​ដើម្បី​​ឲ្យ​កាន់​តែ​មាន​កម្រិត​ស្តង់ដា​​អន្តរជាតិ។

សមិទ្ធផល​មួយចំនួន​​ខាង​លើ​​របស់​លោក Saito ​បាន​​ត្រួយ​ត្រាយផ្លូវ​ឲ្យ​​ថ្នាក់​ដឹក​នាំ​ក្រោយ​បន្ត​អនុវត្ត និង​​អភិវឌ្ឍ​បន្ថែម។

មុន​ពេលចូល​មក​ដឹក​នាំ​ក្រុម​ហ៊ុន CPL លោក​មាន​បទពិសោធ​ច្រើន​​ដូច​ជា​ ​អ្នក​គ្រប់​គ្រង​ផ្នែកទី​ផ្សារ​នៅ​ក្លិប​បាល់ទាត់ FC Barcelona របស់​ប្រទេស​អេស្ប៉ាញ ជា​អនុប្រធាន​ការិយាល័យបេសកកម្ម​ពិសេស​របស់សមាគម​កីឡា​បាល់ទាត់​ជប៉ុន (JFA) ជានាយក​ទីផ្សារ​នៅ​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី (AFC) និង​ជា​ទី​ប្រឹក្សា​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ពិភព​លោក (FIFA)៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម