កីឡា
អបអរសាទរ! កុមារាគាំទ្រព្រះខ័នរាជស្វាយរៀងទទួលបានអាវយឺតពីក្លិបហើយ
កុមារាដែលជាអ្នកគាំទ្រក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានទទួលអាវយឺតជាកាដូពីក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងហើយ បន្ទាប់ពីឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបានប្រកាសស្វែងរកកុមារារូបនេះកាលពីពីរថ្ងៃមុន។

នៅរសៀលថ្ងៃទី៣១ ខែតុលានេះ ឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានសរសេរថា ៖«ក្មួយប្រុសជាអ្នកគាំទ្រក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានទទួលនូវអាវអ្នកគាំទ្រ ដែលក្រុមការងារខ្ញុំយកទៅប្រគល់ដល់ពួកគាត់នៅព្រឹកនេះ»។

សូមបញ្ជាក់ថា មានកុមារាពីរនាក់ដែលម្នាក់ជាអ្នកគាំទ្ររបស់ព្រះខ័នរាជស្វាយរៀង និងម្នាក់ទៀតជាអ្នកគាំទ្ររបស់បឹងកេត បានទៅទស្សនាការប្រកួតរវាងក្លិបទាំងពីរកាលពីថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ប៉ុន្តែកុមារាដែលជាអ្នកគាំទ្រព្រះខ័នរាជស្វាយរៀងមិនមានអាវពាក់ទេ។ ដូច្នេះក្នុងនាមជាប្រធានក្លិប ឯកឧត្តម ឌី វិជ្ជា បានប្រកាសស្វែងរកកុមារារូបនេះដើម្បីផ្តល់អាវយឺតជាការលើកទឹកចិត្ត៕


អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?