កីឡា
លក្ខខណ្ឌ១នេះ កីឡាករណាវ៉ៃនៅអូស្ត្រាលីធ្វើបានលឿនជាងគេនឹងទទួលបានរថយន្ត
បេក្ខភាពដណ្តើមខ្សែក្រវាត់គុនខ្មែរ៣រូបនៅទឹកដីអូស្ត្រាលីត្រូវប្រជែងគ្នាដើម្បីរង្វាន់រថយន្ត១គ្រឿងដែលការប្រកួត វេលាម៉ោង១១ព្រឹក ថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ផ្សាយបន្តផ្ទាល់ដោយទូរទស្សន៍ BTV។

កីឡាករទាំង៣រូបគឺក្របីព្រៃ ពេជ្រ សម្បត្តិ ម្ចាស់មេដាយមាសស៊ីហ្គេម លន បញ្ញា និងជង្គង់ឃាត អេ អាំម៉ារីនភូថង។ កីឡាករគុនខ្មែរទាំង៣នាក់នេះសុទ្ធតែប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរអន្តរជាតិដូចគ្នា ប៉ុន្តែអ្នកទាំង៣ក៏ត្រូវប្រជែងគ្នាដើម្បីដណ្តើមរង្វាន់រថយន្ត Pick Up ថ្មីសន្លាងមួយគ្រឿង។

លក្ខខណ្ឌដែលត្រូវផ្តល់រង្វាន់រថយន្តមាន៣ចំណុច៖
ទី១៖ រវាង ពេជ្រ សម្បត្តិ, លន បញ្ញា និង អេ អាំម៉ារីន ប្រសិនបើកីឡាកររូបណាផ្តួលដៃគូឲ្យបានលឿនជាងគេបំផុតនឹងក្លាយជាម្ចាស់រថយន្ត។
ទី២៖ ប្រសិនបើកីឡាករទាំង៣នាក់មិនផ្តួលដៃគូឲ្យសន្លប់ ឬឈ្នះពិន្ទុទាំង៣នាក់ រថយន្តនឹងទុកសម្រាប់ការប្រកួតលើកក្រោយ។
ទី៣៖ ក្រុមហ៊ុននឹងរៀបចំមហាព្រឹត្តិការណ៍ប្រកួតនៅខែមករា ឆ្នាំ២០២៤ សម្រាប់ លន បញ្ញា និង អេ អាំម៉ារីន ប្រកួតដើម្បីរង្វាន់រថយន្តដែលមិនទាន់មានម្ចាស់។
ជាមួយគ្នានេះ កីឡាករ២រូបដែលប្រកួតមិត្តភាពអន្តរជាតិ នឹងទទួលបានរង្វាន់ម៉ូតូ ប្រសិនបើផ្តួលដៃគូ ឬឈ្នះដៃគូលឿនបំផុត។

ពេជ្រ សម្បត្តិ ប្រហែលជាមិនងាយស្រួលក្នុងការផ្តួលដៃគូឡើយនៅពេលរូបគេត្រូវជួបកីឡាករថៃ Tum Kitti Patkam ដែលជាកីឡាករវ៉ៃក្បាច់។ ចំណែក អេ អាំម៉ារីន ប្រហែលជាស្រួលជាង ពេជ្រ សម្បត្តិ នៅពេលជួបកីឡាករអូស្ត្រាលី Clinton Corke ខណៈ លន បញ្ញា ក៏ជួបកីឡាករអូស្ត្រាលី Cian Lougheed ។

អ្វីដែល អេ អាំម៉ារីន និង ពេជ្រ សម្បត្តិ បារម្ភសម្រាប់ការប្រកួតនៅលើសង្វៀនគឺខ្លាចដៃគូវ៉ៃថយក្រោយដែលធ្វើឲ្យពួកគេពិបាកក្នុងការចូលវ៉ៃ។

ក្រៅពីការប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរទាំង៣គូខាងលើ ក៏មានការប្រកួតមិត្តភាពអន្តរជាតិ២គូទៀតគឺ ពេជ្រ ប៊ុនសិទ្ធ ប៉ះអូស្ត្រាលី Moo Do និង គឿម សុវណ្ណគីម ជួបកីឡាករ Fahed Haidar។

កីឡាករទាំង៥រូប រួមទាំងលោក អេ ភូថង និង ពេជ្រ សុផាន់ ដែលជាគ្រូបង្វឹក រួមទាំងក្រុមការងារមួយចំនួនបានធ្វើដំណើរទៅប្រទេសអូស្ត្រាលីកាលពីថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២៣៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?