Connect with us

កីឡា

អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រទេសទី៤ នៅ​អាស៊ីធ្វើម្ចាស់​ផ្ទះ World Cup

បានផុស

នៅ

ប្រទេសអារ៉ាប៊ីសាអ៊ូឌីត​ក្លាយជាប្រទេសទី៤ ក្នុងតំបន់អាស៊ីដែលមានលទ្ធភាពធ្វើជាម្ចាស់ផ្ទះ​រៀប​ចំ​ការ​ប្រកួត​បាល់ទាត់​ជើង​ឯក​ពិភព​លោក ​ឆ្នាំ២០៣៤ ក្រោយប្រទេសអូស្រ្ដាលីប្រកាសដកខ្លួនចេញពីការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឆ្នាំ២០២៣ លីគបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារក្លិបធំៗ​បានចំណាយលុយយ៉ាងច្រើនសន្ធឹក​សន្ធាប់​ ដើម្បីទាក់ទាញកីឡាករឆ្នើមៗមកពី​តំបន់​អឺរ៉ុប​ចូលរួមក្រុម​របស់​ពួក​គេ។

គិត​ចាប់តាំង​ពី​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ពិភពលោក​រៀបចំ​ដំបូង​​នៅ​ឆ្នាំ១៩៣០មក ប្រទេសក្នុង​ទ្វីប​អាស៊ីធ្លាប់​បាន​ធ្វើ​ម្ចាស់ផ្ទះ World Cup ២លើកប៉ុណ្ណោះគឺនៅឆ្នាំ២០០២ ​ដែល​សហម្ចាស់​ផ្ទះ ជប៉ុននិងកូរ៉េខាងត្បូង ​និង​ឆ្នាំ២០២២ ប្រទេសកាតារ​ បាន​ធ្វើជាម្ចាស់ផ្ទះ។

ប្រទេសជប៉ុននិងកូរ៉េខាងត្បូង ក៏បានចារជាប្រវត្តិសាស្រ្តជាប្រទេសដំបូងគេដែលធ្វើជាម្ចាស់ផ្ទះពានរង្វាន់បាល់ទាត់ពិភពលោកមុនគេក្នុងទ្វីបអាស៊ី។ ​ក្រុម​បាល់ទាត់​របស់​ម្ចាស់​ផ្ទះ​ទាំង​២​ក៏​ធ្វើបានល្អក្នុងនោះ​ជប៉ុនបានឈានដល់វគ្គ១៦ក្រុម​ចុង​ក្រោយ​ ខណៈកូរ៉េខាងត្បូង​បាន​ឡើងដល់វគ្គ៤ក្រុម​ចុង​ក្រោយ។

ព្រឹត្តិការណ៍​បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ប្រទេសកាតារ​បានធ្វើជាម្ចាស់​ផ្ទះ​លើកទី២ សម្រាប់​ប្រទេសក្នុងតំបន់អាស៊ី។ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កាតារ​ធ្វើមិនបានល្អទេ ដោយធ្លាប់ត្រឹមវគ្គចែកពូល បន្ទាប់​ពី​​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​ចាញ់ទាំង៣​ប្រកួត។

សូម​បញ្ជាក់​ថា សហព័ន្ធ​កីឡា​បាល់ទាត់​ពិភព​លោក (FIFA) បាន​កំណត់​រួច​ហើយ​​គឺ​មាន​តែ​​ប្រទេស​ក្នុង​ទ្វីប​អាស៊ី និង​អូសេអានី​ ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ World Cup ឆ្នាំ​២០៣៤ ខណៈ​ពេល​នេះ​គ្មាន​គូ​ប្រជែង​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ​ជា​មួយ​អារ៉ាប៊ីសាអ៊ូឌីត​ឡើយ បន្ទាប់​ពី​អូស្ត្រាលី​បាន​ដក​ខ្លួន ហើយ​ប្រទេស​​តំបន់​អាស៊ាន​ក៏​បាន​ដក​ខ្លួន​​ដែរ​ដើម្បី​គាំទ្រ​ដល់​អារ៉ាប៊ីសាអ៊ូឌីត។

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៣៨ នាទីutes មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម