កីឡា
ឯកឧត្តម ឌី វិជ្ជា អរគុណលោក Satoshi ក្នុងការរួមចំណែកអភិវឌ្ឍលីគកម្ពុជា
ក្នុងនាមសមាជិកគណៈកម្មាធិការប្រតិបត្តិ នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្តម ឌី វិជ្ជា បានអរគុណដល់ លោក Satoshi Saito អតីតនាយកប្រតិបតិ្តក្រុមហ៊ុន ខេមូឌានព្រីមៀរលីគ (CPL) ដែលបានរួមចំណែកអភិវឌ្ឍលីគបាល់ទាត់កម្ពុជា។
ឯកឧត្តម ឌី វិជ្ជា បានសរសេរថា៖«ក្នុងនាមខ្ញុំជាសមាជិកគណៈកម្មាធិការប្រតិបត្តិ នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមអរគុណចំពោះលោក សាតូឈិ សៃតូ (Satoshi Saito) ដែលលោកបានរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅកម្ពុជា ឱ្យរីកចម្រើនថែមមួយកម្រិតទៀត ក្នុងរយៈពេល២ឆ្នាំមកនេះ។ សូមជូនពរលោក Satoshi Saito ជួបតែសំណាងល្អ និងទទួលបានជោគជ័យនៅភារកិច្ចបន្ទាប់»។
លោក Satoshi Saito ត្រូវបានក្រុមហ៊ុនលីគបាល់ទាត់កម្ពុជាតែងតាំងជានាយកប្រតិបត្តិកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ដើម្បីដឹកនាំ កែលំអ និងអភិវឌ្ឍលីគបាល់ទាត់កំពូលកម្ពុជាឲ្យមានវិជ្ជាជីវៈ និងស្តង់ដា ស្របតាមកម្រិតអាស៊ី (AFC) និងអន្តរជាតិ (FIFA)។
លោកបានរួមចំណែកជួយធ្វើឲ្យការប្រកួតលីគបាល់ទាត់កំពូលកម្ពុជាកាន់តែមានគុណភាព និងប្រជែងប្រជែងខ្លាំងតាមរយៈការប្រកួតមាន៣ជើងគឺជើងទី១ ជើងទី២ និងជើងទី៣ មុនពេលជ្រើសរើសយក៤ក្រុមកំពូល (Top 4) ដើម្បីប្រកួតជើងទី៤ទៀតទើបរកឃើញក្រុមជើងឯក។
លោកបានរួមចំណែកជួយធ្វើឲ្យការប្រកួតលីគបាល់ទាត់កំពូលកម្ពុជាកាន់តែមានគុណភាព និងប្រជែងប្រជែងខ្លាំងតាមរយៈការប្រកួតមាន៣ជើងគឺជើងទី១ ជើងទី២ និងជើងទី៣ មុនពេលជ្រើសរើសយក៤ក្រុមកំពូល (Top 4) ដើម្បីប្រកួតជើងទី៤ទៀតទើបរកឃើញក្រុមជើងឯក៕
អត្ថបទ៖ ផា រតនា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ