កីឡា
ក្លិបព្រះខ័នរាជស្វាយរៀងប្តឹងជំទាស់នឹង FFC រឿងពិន័យកីឡាករ Gabriel ៦ខែ
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានសម្រេចប្តឹងជំទាស់នឹងការសម្រេចរបស់គណៈកម្មការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលបានពិន័យកីឡាករប្រេស៊ីល Gabriel Silva រយៈពេល៦ខែពីអបអរសាទរគ្រាប់បាល់ដោយបង្ហាញពាក្យស្លោក«100% Jesus»។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានពិន័យកីឡាករប្រេស៊ីល Gabriel Silva ដែលជាសមាជិករបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងរយៈពេល៦ខែជុំវិញការបង្ហាញពាក្យស្លោក «100% Jesus» នៅលើអាវយឺទ្រនាប់របស់គាត់ក្នុងពេលអបអរសាទរគ្រាប់បាល់ដែលរូបគេបានស៊ុតចូលក្លិបបឹងកេត កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ក្នុងសប្តាហ៍ទី៩នៃខេមបូឌានព្រីមៀរលីគ។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់ថា មូលហេតុនៃការដាក់ពិន័យនេះគឺដោយសារកីឡាករបានបំពានលើមាត្រាទី៤១ នៃក្រមសីលធម៌ និងវិជ្ជាជីវៈនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងមាត្រាទី៥១.១នៃក្រមសីលធម៌ និងវិជ្ជាជីវៈនៃសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ដែលចុះហត្ថលេខាដោយលោក អេង ពៅទិត្យ ប្រធានគណៈកម្មការវិន័យ។
នៅលើផេកផ្លូវការ ក្លិបព្រះខ័នរាជស្វាយរៀងបានចេញសេចក្តីថ្លែងការណ៍ផ្លូវការនៅល្ងាចថ្ងៃទី១ ខែវិច្ឆិកានេះថា ៖«បន្ទាប់ពីមានការចេញ លិខិតពិន័យ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដោយសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា (FFC) និងការដាក់ពិន័យជាបន្តបន្ទាប់មកលើកីឡាករ Gabriel Silva Costa។ ក្លិបសូមប្រកាសជាផ្លូវការថា ក្លិបមិនទទួលយកការសម្រេចនេះឡើយ ដោយហេតុផលថា យើងជឿលើ Gabriel ថា គាត់មិនមានបំណងបញ្ចេញនូវពាក្យសំដីរើសអើង ឬធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្តជាមួយនឹងពាក្យស្លោកនៅលើអាវខាងក្នុង របស់គាត់ឡើយ ដែលជាហេតុផលឈានទៅដល់ FFC ដាក់ពិន័យដូច្នេះ ដោយគ្រាន់តែយោងទៅតាមមាត្រាដូចដែលបានរៀបរាប់នៅក្នុងលិខិតវិន័យនោះទេ។
ក្លិបអាចបញ្ជាក់បានថា ឥឡូវនេះយើងបានធ្វើការជាមួយមេធាវីកីឡាអន្តរជាតិ ដើម្បីប្តឹងឧទ្ធរណ៍ទៅ FFC ហើយយើងបានត្រៀមបញ្ជូនរឿងក្តីនេះបន្តទៅតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) ប្រសិនបើចាំបាច់»៕



អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង