Connect with us

កីឡា

មកដល់ខ្មែរភ្លាម Dave Leduc ប្រកាសក្តែងៗស្វែងរកមុខ ព្រំ សំណាង

បានផុស

នៅ

កីឡាករប្រដាល់មីយ៉ាន់ម៉ា Dave Leduc​ បាន​ប្រកាស​ស្វែង​រក​មុខ​ដៃ​គូ​ប្រកួតរបស់​ខ្លួន​គឺ​កីឡាករ​ ព្រំ សំណាង នៅ​ពេល​បាន​ដល់ប្រទេសកម្ពុជាកាលពីយប់មិញ ស្រប​ពេល​ទទួលបានស្វាគមន៍យ៉ាងកក់ក្តៅពីម្ចាស់ផ្ទះ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វត្តមានរបស់ Dave Leduc មកដល់ទឹកដីកម្ពុជាត្រូវបានអ្នករៀបចំកម្មវិធីប្រកួត និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករទទួលស្វាគមន៍ និងធ្វើបទសម្ភាសដែលមើលទៅពិតជាផ្តល់ឲ្យកីឡាករមីយ៉ាន់ម៉ារូបនេះទទួលបានភាពកក់ក្តៅ និង​មាន​កិត្តិយស។

អ្នកគ្រប់គ្នាដែលបានជួប​កីឡាករ​មីយ៉ាន់ម៉ា​នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានចាប់អារម្មណ៍យ៉ាងខ្លាំង​នៅ​ពេល​ស្តេច​ប្រដាល់មីយ៉ាន់ម៉ា Leduc បានស្រែកខ្លាំងៗនៅចំពោះមុខមនុស្សយ៉ាងច្រើនថា ព្រំ សំណាង នៅឯណា? ព្រំ សំណាង នៅឯណា?

នៅព្រឹកនេះ Dave Leduc បានបង្ហោះរូបភាពដែលខ្លួនទទួលបានស្វាគមន៍ និងផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានដោយបានសារគួរឲ្យចាប់អារម្មណ៍ទៀតថា ព្រំ សំណាង នៅឯណា?

តាមការគ្រោងទុក នៅថ្ងៃទី២ ខែវិច្ឆិកា កីឡាករ ព្រំ សំណាង និង Dave Leduc ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសមដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរមុនពេលការប្រកួតនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម២ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម