កីឡា
ប្រុសស្អាត Nick Taylor មានភាពកក់ក្តៅសម្រាប់អាជីពបាល់ទាត់នៅកម្ពុជា
កីឡាករបាល់ទាត់ខ្មែរ-អាមេរិក Nick Taylor ក្រោយផ្លាស់មកកាន់ក្លិបព្រះខ័នរាជស្វាយរៀង កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ រូបគេមានអារម្មណ៍កក់ក្ដៅ និងរីករាយយ៉ាងខ្លាំង បន្ទាប់ពីស្នាក់នៅកម្ពុជាជិតមួយឆ្នាំ។

កីឡាករ Nick Taylor បានប្រាប់«កម្ពុជាថ្មី»ថា ៖«ខ្ញុំរីករាយការរស់នៅក្នុងប្រទេសកម្ពុជា។ ពីដំបូង លំបាកបន្តិច ព្រោះអ្វីៗគ្រប់យ៉ាងខុសពីជីវិតរបស់ខ្ញុំកាលរស់នៅអាមេរិក ប៉ុន្តែយូរៗទៅមានការជ្រោមជ្រែងពីមនុស្សជុំវិញ ខ្ញុំក៏បានសម្របខ្លួនបាន។ ឥឡូវនេះខ្ញុំមានអារម្មណ៍ថា កក់ក្ដៅក្នុងការស្នាក់នៅទីនេះ គឺប្រៀបដូចជាផ្ទះរបស់ខ្ញុំ»។

កីឡាករ Nick Taylor បានកើតនិងធំដឹងក្ដីនៅសហរដ្ឋអាមេរិក ដោយមានម្តាយជាជនជាតិខ្មែរ។ កីឡាករត្រូវបានកោះចូលក្រុមជម្រើសជាតិកម្ពុជាលើកដំបូងកក្នុងការប្រកួតមិត្តភាពអន្តរជាតិជាមួយប្រទេសបង់ក្លាដេស នៅពហុកីឡដ្ឋានជាតិមរតកតេជា កាលពីថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០២២។
ការចូលរួមជាមួយព្រះខ័នរាជស្វាយរៀង រូបគេទទួលបានឱកាសលេងជម្រើស១១នាក់ដំបូងជាញឹកញាប់ក្រោមការដឹងនាំរបស់លោកគ្រូ Pep Munoz នៅរដូវកាលនេះ ហើយក៏តែងតែជាប់ជម្រើសជាតិកម្ពុជារហូត។ ជាពិសេសរូបគេជាកីឡាករបាល់ទាត់ម្នាក់ទទួលបានឱកាសថតផ្សាយពាណិជ្ជកម្មច្រើនជាងគេ។

កីឡាករ Nick Taylor បានបន្ថែមថា ៖«ខ្ញុំគិតថា ភាពខុសគ្នារវាងជីវិតនៅទីក្រុង និងជីវិតនៅខេត្តគឺគួរឲ្យចាប់អារម្មណ៍ណាស់។ ខ្ញុំមានឱកាសទៅលេងតាមខេត្តមួយផ្សេងៗនៅកម្ពុជា។ វាមានភាពខុសគ្នាខ្លាំង បើធៀបនឹងជីវិតរស់នៅដ៏មមាញឹកនៅទីក្រុងភ្នំពេញ»។

មុនពេលផ្លាស់មកក្លិបព្រះខ័នរាជស្វាយរៀងក្នុងឆ្នាំ២០២២ កីឡាករ Nick Taylor បានលេងឲ្យក្រុម Olando City B បង្ហាញខ្លួនបាន ២២ ប្រកួត ស៊ុតបញ្ចូលទី១គ្រាប់ ក្នុងនាមជាខ្សែបម្រើស្លាប៕

អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?