Connect with us

កីឡា

អ្នកគាំទ្រខកចិត្ត ក្រោយការប្រកួតមិត្តភាពរបស់ Inter Miami នៅចិនលុបចោល

បានផុស

នៅ

ការប្រកួត​ទេសចរណ៍​របស់ក្លិប Inter Miami ដើម្បី​ផ្សព្វផ្សាយបាល់ទាត់លីគកំពូលរបស់សហរដ្ឋអាមេរិក នៅប្រទេសចិនត្រូវបានលុបចោលត្រឹមតែ៤ថ្ងៃ មុនពេលការប្រកួតដំបូងឈានមកដល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ត្រូវ​បាន​កំណត់​រួចហើយ​គឺក្លិប Inter Miami ត្រូវជួប​ក្លិប Qingdao Hainiu លីគ​កំពូល​របស់​ចិន នៅ​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ​បន្ទាប់​មក​ត្រូវជួបក្លិប Chengdu Rongcheng នៅ​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា។

Inter Miami បានស្តីបន្ទោស​ចំពោះ​ការលុបចោលការប្រកួត​ដែល​រៀបចំដោយ NSN។ ​ក្លិប​​មានមហិច្ឆតា​ពង្រីកការផ្សព្វផ្សាយក្លិប​ឈានទៅដល់សកលលោក ដើម្បី​ទាក់ទាញ​អ្នកគាំទ្រជុំវិញពិភពលោក។ ក្លិបនឹងបន្តស្វែងរកឱកាស​អនាគតជាមួយជាមួយអ្នករៀបចំ NSN ដើម្បី​រៀបចំ​ការ​ប្រកួត។

ក្លិប Inter Miami បច្ចុប្បន្នមានសន្ទុះនៃការគាំទ្រកើនក្រោយតារាឆ្នើមកីឡាករ Lionel Messi បានផ្លាស់ទៅចូលរួមជាមួយ។ អ្នកគាំទ្រ​របស់ Lionel Messi នៅប្រទេសចិន​បាន​ខកចិត្ត​ចំពោះ​ការលុបចោល​នេះ ដោយសារពួកចង់ឃើញ Idol របស់​ខ្លួន​ដែល​ទើប​ឈ្នះពានរង្វាន់ Ballon d’or លើកទី៨៕

ប្រភព៖ Insideworldfootball
ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម