Connect with us

កីឡា

ឯកឧត្តម ឌី វិជ្ជា កំពុងស្វះ​ស្វែង​រៀបចំ​ឯកសារដើម្បីដោះស្រាយរឿង FFC ពិន័យ Gabriel

បានផុស

នៅ

ឯកឧត្តម ឌី វិជ្ជា ប្រធាន​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​រួម​ទាំង​ក្រុម​ការងារ​លេខាធិការដ្ឋាន​ក្លិប​កំពុង​ស្វះ​ស្វែង​រក​ឯកសារ​ផ្លូវ​ច្បាប់​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ពិន័យ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា(FFC) លើ​កីឡាករ​ប្រេស៊ីល Gabriel Silva រយៈ​ពេល​៦​ខែ​ជុំ​វិញ​ការ​បង្ហាញ​​ពាក្យ​ស្លោក «100% Jesus» នៅ​​​លើ​អាវ​​ទ្រនាប់​​​ក្នុង​ពេល​​​​អបអរ​សាទរ​គ្រាប់​បាល់​​ដែល​រូប​គេ​បានស៊ុត​ចូល​ក្លិប​បឹងកេត កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០២៣ ក្នុង​សប្តាហ៍​ទី​៩​នៃ​ខេមបូឌានព្រីមៀរលីគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម បាន​លើក​ឡើង​ថា ៖«ខ្ញុំ ក៏ដូចជាក្រុមការងារ​លេខាធិការដ្ឋាន​ក្លិប​បាល់ទាត់​ព្រះខ័នរាជ​ស្វាយរៀង​ កំពុងស្វះស្វែង​រៀប​ចំ​ឯកសារ​ ដើម្បី​ឆ្លើយ​តប និង​តវ៉ាទាក់​ទង​នឹង​បម្រាម​ ដែលសហព័ន្ធ​បាន​ដាក់ពិន័យ​ចំពោះ​កីឡាករ Gabriel Silva​ Costa​ មិន​ឱ្យ​លេងក្នុង​ការ​ប្រកួតជម្រើស​ជើងឯកខេមបូឌានព្រីមៀរលីគ។ ជាមួយនេះ​ដែរ​ សូមកីឡាករ​ Gabriel រក្សា​អារម្មណ៍នឹង​ន និង​បន្តការ​ហ្វឹកហាត់​ប្រកប​ដោយ​ស្មារតីម៉ឺងម៉ាត់​ ដើម្បីឆ្ពោះរកជ័យជំនះបន្ថែមទៀតជូនក្លិប»។

ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​សម្រេច​ប្តឹង​ជំទាស់​នឹង​​ការ​សម្រេច​របស់​គណៈកម្មការ​វិន័យ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ដែល​បាន​ពិន័យ​កីឡាករ​ប្រេស៊ីល Gabriel Silva រយៈ​ពេល​៦​ខែ​ពី​អបអរសាទរ​គ្រាប់​បាល់​ដោយ​បង្ហាញ​ពាក្យ​ស្លោក«100% Jesus»។

នៅ​លើ​ផេក​ផ្លូវ​ការ​កាល​ពី​យប់​ថ្ងៃ​ទី​១ ខែវិច្ឆិកា ក្លិបព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ចេញសេចក្តីថ្លែងការណ៍ផ្លូវ​ការ​​​​ថា ៖«បន្ទាប់ពីមានការចេញ លិខិតពិន័យ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដោយសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា​ (FFC)​ និងការដាក់ពិន័យជាបន្តបន្ទាប់មក​លើកីឡាករ Gabriel Silva Costa។ ក្លិប​សូមប្រកាសជាផ្លូវការថា​ ក្លិប​មិនទទួលយកការ​សម្រេចនេះ​ឡើយ​ ដោយ​ហេតុផល​ថា យើង​ជឿ​លើ​ Gabriel ថា គាត់​មិនមានបំណង​បញ្ចេញនូវ​ពាក្យសំដីរើសអើង​ ឬធ្វើឱ្យ​នរណាម្នាក់​អាក់អន់ចិត្ត​ជាមួយ​នឹងពាក្យ​ស្លោកនៅ​លើអាវ​ខាងក្នុង​ របស់​គាត់ឡើយ​ ដែលជា​ហេតុផលឈាន​ទៅដល់ ​FFC ដាក់ពិន័យដូច្នេះ​ ដោយគ្រាន់​តែយោង​ទៅតាមមាត្រាដូចដែលបានរៀបរាប់នៅក្នុងលិខិតវិន័យ​នោះទេ​។

ក្លិប​អាច​បញ្ជាក់​បាន​ថា ​ឥឡូវ​នេះ​​ក្លិប​បាន​ធ្វើការជាមួយមេធាវី​កីឡា​អន្តរជាតិ​ ដើម្បី​ប្តឹង​ឧទ្ធរណ៍​ទៅ FFC ហើយ​ក្លិប​ត្រៀម​បញ្ជូនរឿងក្តីនេះបន្តទៅ​តុលាការ​អាជ្ញាកណ្តាល​សម្រាប់​កីឡា (CAS) ប្រសិនបើ​ចាំបាច់»៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម