Connect with us

កីឡា

Dave Leduc បង្ហាញ​ចំណាប់អារម្មណ៍៣យ៉ាងពេលជួបសម្តេចធិបតី ហ៊ុន ម៉ាណែត

បានផុស

នៅ

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីកម្ពុជា​ ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យកីឡាករប្រដាល់មីយ៉ាន់ម៉ា Dave Leduc និងកីឡាករប្រដាល់គុនខ្មែរ ព្រំ សំណាង ចូលជួបសំណេះសំណាល និងសម្ដែងការគួរសមនារសៀលថ្ងៃទី២ ខែវិច្ឆិកា នៅវិមានសន្តិភាព មុនពេលកីឡាករទាំងពីរប្រកួតគ្នានៅថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រដាល់ជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួប​សំណេះ​សំណាល និង​សម្តែង​ការ​គួរ​សម​នេះ កីឡាករ Dave Leduc ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ជា​ច្រើន ក្នុង​នោះ​ចំណុច​សំខាន់​៣​ដែល​គួរឲ្យចាប់អារម្មណ៍ខ្លាំង​។ ទី១ សម្តេច​នាយក​រដ្ឋ​មន្ត្រី​​និយាយ​ភាសា​ដើម​កំណើត​របស់លោក​ដែល​ធ្វើ​ឲ្យ​​លោក​ងាយ​ស្រួល​ស្តាប់។

Dave Leduc ​ដែល​មាន​ដើម​កំណើត​កាណាដា​បាន​និយាយ​ថា ៖«សម្តេចមាន​ការ​អប់រំ​ដ៏ខ្ពង់ខ្ពស់ ហើយ​បាននិយាយ​ជាមួយខ្ញុំ​ជា​ភាសា​កំណើត​របស់​​ខ្ញុំ​គឺ ភាសាបារាំង និងភាសា​អង់គ្លេស។ ខ្ញុំ​​​មានការចាប់អារម្មណ៍យ៉ាងខ្លាំង។ សម្តេចជា​សុភាព​បុរស​មួយរូបដោយបានយកចិត្តទុកដាក់មែនទែនដល់ខ្ញុំ​និង​ភរិយាខ្ញុំ Irina»។

ទី២ កីឡាករ​កាណាដា​សញ្ជាតិ​មីយ៉ាន់ម៉ា​បាន​និយាយ​ថា ៖«ខ្ញុំ​គិត​ថា​ លោក​ខាង​លិច​ត្រូវ​ការ​ស្វែងយល់​បន្ថែមទៀត​អំពី​ប្រទេស​កម្ពុជា។ ខ្ញុំ​ស្រឡាញ់​ប្រទេស​​នេះ​ ហើយ​ខ្ញុំ​ឃើញ​សក្ដានុពលជា​ច្រើន​ក្នុង​ការ​ប្រើ​ក្បាច់​គុន​ដើម្បី​ពង្រីក​វិស័យ​ទេសចរណ៍»។ ការ​លើក​ឡើងបែប​នេះ បន្ទាប់​ពី​លោក​បាន​ស្វែង​យល់​ឃើញ​ថា ប្រជា​ជន​កម្ពុជា​ពិត​ជា​រួស​រាយ​រាក់ទាក់ និង​កក់ក្តៅ​ខ្លាំង​មែន​ទែន។

ទី​៣ កីឡាករ Dave Leduc ចាប់​អារម្មណ៍​នឹង​ប្រសាសន៍​របស់​សម្តេច​នាយក​រដ្ឋ​មន្ត្រី​​ដែល​បាន​ប្រាប់​លោក​ថា កងទ័ពកម្ពុជា​ត្រូវបានស្នើឱ្យរៀនគុនខ្មែរដើម្បីឱ្យមានវិន័យ និងកម្លាំងរឹងមាំ។

កីឡាករ​ដែល​ត្រូវ​បាន​អ្នក​គាំទ្រ​មួយ​ចំនួនហៅ​«ស្តេច​ប្រដាល់​ភូមា»បាន​បន្ថែម​ថា លោក​ពិត​ជា​មាន​កិត្តិយស​ដ៏ឧត្តុង្គ​ឧត្តម​ដែល​​បាន​ជួប​សម្តេច​នាយក​រដ្ឋ​មន្ត្រី​នៃ​កម្ពុជា ហើយ​ការ​ប្រកួត​របស់​លោក​ជា​មួយ​កីឡាករកម្ពុជា ព្រំ សំណាង កំពុង​ទាក់​ទាញ​​ពិភព​លោក​ឲ្យ​ចាប់​អារម្មណ៍។

តាម​ការ​គ្រោង​ទុក​មាន​ពិធីករបរទេស​២​រូប​មកពី​ទូរទស្សន៍​កីឡា FOX SPORT ធ្វើ​អត្ថាធិប្បាយ​ជាភាសា​អង់គ្លេស​ដែល​មាន​ការ​ផ្សាយ​​នៅ​លើ​ទូរទស្សន៍​ថោន តាម Facebook និង​ Youtube ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ទៅ​កាន់​ប្រទេស​ផ្សេង​ៗ​ជា​ច្រើន៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច២ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Sokha Hotels

ព័ត៌មានពេញនិយម