កីឡា
ចំណុចខ្សោយ៣កន្លែងរបស់ Leduc ប៉ះ ព្រំ សំណាង ថ្ងៃអាទិត្យនេះ
កីឡាករមីយ៉ាន់ម៉ា Dave Leduc នឹងប្រកួតជាមួយកីឡាករគុនខ្មែរ ព្រំ សំណាង នៅថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង៧យប់នៅសង្វៀនទូរទស្សន៍ថោន។
ជំនួបរបស់អ្នកទាំងពីរត្រូវបានអ្នកគាំទ្រទាំងពីរប្រទេស ក៏ដូចជាប្រទេសផ្សេងៗទៀតចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈការប្រកួតក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងមិត្តភាពសម្រាប់ប្រទេសទាំងពីរ។

អ្នកគាំទ្រកម្ពុជាពិតជាចាប់អារម្មណ៍ខ្លាំងលើកីឡាករ Dave Leduc ដែលល្បីខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា ដោយសាររូបគេប្រកួតក្បាច់គុន Lethwei ១២ដងគឺមិនធ្លាប់ចាញ់ឡើយក្នុងនោះឈ្នះ៦ដង និងស្មើ៦ដង ហើយការប្រកួតក្បាច់មួយថៃ១៦ដង ក្នុងនោះឈ្នះ១៥ដង និងចាញ់តែ១ដងប៉ុណ្ណោះ។
អាវុធខ្លាំងគួរឲ្យចាប់អារម្មណ៍បំផុតរបស់ Dave Leduc គឺមាន២យ៉ាង។ ទី១ រូបគេមានកណ្តាប់ដៃធ្ងន់ដ៏មានប្រសិទ្ធភាព។ ទី២ ក្បាច់កែងបកដែលរូបគេឧស្សាហ៍ប្រើបានជោគជ័យដែលកីឡាករគុនខ្មែរ ព្រំ សំណាង ត្រូវប្រុងប្រយ័ត្នមែនទែន។ ចំណែកក្បាច់បុកក្បាលក៏ជាអាវុធគ្រោះថ្នាក់របស់ Leduc ដែរ ប៉ុន្តែការប្រកួតជាមួយកីឡាករកម្ពុជាលើកនេះប្រើក្បាច់គុនខ្មែរដែលមិនអនុញ្ញាតឲ្យបុកក្បាលឡើយ។ អ្វីដែលរូបគេមានប្រៀបគឺកម្ពស់ខ្ពស់ជាង ព្រំ សំណាង។
ទោះបីជាយ៉ាងណា បើក្រឡេកមើលវីដេអូប្រកួតចាស់ៗរបស់ Dave Leduc មានចំណុចខ្សោយជាច្រើនអាចជាឱកាសសម្រាប់ ព្រំ សំណាង យកឈ្នះដោយសន្លប់បាន។ ទី១ ជើងក្រោមមិនរឹងមាំប៉ុន្មានទេ។ ការប្រកួតកន្លងមកដៃគូឧស្សាហ៍ទាត់ឲ្យរូបគេដួលជាញឹកញាប់។
ទី២ ផ្ទៃមុខរបស់ Dave Leduc មិនសូវស៊ូធន់ខ្លាំងទេ។ ប្រសិនបើ ព្រំ សំណាង វ៉ៃចំមុខពេញប្រហែលជារូបគេមិនអាចទ្រាំទ្របានឡើយ។ ផ្ទុយពី ព្រំ សំណាង កន្លងមកធ្លាប់ត្រូវកណ្តាប់ដៃ និងកែងរបស់ដៃគូច្រើន ប៉ុន្តែមិនងាយសន្លប់ឡើយ។

ទី៣ Dave Leduc មិនពូកែប្រើកែងទេ ហើយក៏មិនពូកែបិទកែងដែរ ដូច្នេះជាចំណុចខ្សោយមួយទៀតដែល ព្រំ សំណាង អាចផ្តួលបានតាមរយៈកែងដ៏គ្រោះថ្នាក់។
បើនិយាយពីកម្លាំងស៊ុហ្វវិញអាចនិយាយបានថា កីឡាករមីយ៉ាន់ម៉ាម្នាក់នេះនឹងមិនសូវមានកម្លាំងស៊ុហ្វខ្លាំងបុកពេញ៩នាទីទេ ដោយសាររូបគេមិនបានប្រកួតរយៈពេល៣ឆ្នាំមកហើយពោលគឺចាប់តាំងពីការប្រកួតចុងក្រោយបំផុតក្នុងខែវិច្ឆិកា ឆ្នាំ២០២០។ ចំណែក ព្រំ សំណាង ក្នុងរយៈពេលប្រមាណ៣ឆ្នាំចុងក្រោយនេះបានប្រកួតប្រហែលជា៣០ដងឯណោះ។
សូមបញ្ជាក់ថា ការប្រកួតរវាង Dave Leduc និង ព្រំ សំណាង នឹងប្រើក្បាច់គុនខ្មែរដែលប្រើកណ្តាប់ដៃ ជង្គង់ ទាត់ និងកែង ប៉ុន្តែមានតែ១ទឹក៩នាទី ហើយមានតែអ្នកផ្តួលដៃគូឲ្យសន្លប់ប៉ុណ្ណោះទើបមានអ្នកឈ្នះ។ ប្រសិនបើចប់៩នាទីគ្មានអ្នកសន្លប់ អ្នកទាំងពីរនឹងស្មើគ្នា៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច