Connect with us

កីឡា

អបអរទរ! កូនប្រុស អេ ភូថង ឈ្នះខ្សែក្រវាត់ និងរង្វាន់រថយន្ត១គ្រឿងនៅអូស្ត្រាលី

បានផុស

នៅ

កីឡាករ ម៉ឺន មេឃា និង អេ អាំម៉ារីន ដែល​ជា​កូន​ប្រុស​បង្កើត​របស់​លោក អេ ភូថង បាន​ឈ្នះ​​ខ្សែ​ក្រវាត់គុន​ខ្មែរ​ពិភព​លោក និង​​ទទួល​បាន​រង្វាន់​រថយន្ត​ថ្មី​​​១​គ្រឿង​សម្រាប់​ការ​ប្រកួត​គុន​ខ្មែរ​ស៊ុបពើហ្វៃ​នៅ​ប្រទេស​អូស្ត្រាលី ថ្ងៃ​អាទិត្យ ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម៉ឺន មេឃា ថ្វី​បើ​ត្រូវ​បាន​ជំនួស លន បញ្ញា ដែល​មាន​បញ្ហា​សុខភាព​បាន​ប្រកួត​ឈ្នះ​កីឡាករ​ម្ចាស់​ផ្ទះ​អូស្ត្រាលី Cian Lougheed ដោយ​ពិន្ទុ​ដើម្បី​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ពិភព​លោក​ទម្ងន់​៦៥​គីឡូក្រាម។ គូ​នេះ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​មែន​ទែន​ដោយកីឡាករ Cian Lougheed គ្រាន់​តែចាប់​ផ្តើម​ទឹក​ទី១​ភ្លាម សម្រុក​ចូល​ភ្លាម និង​ចាប់​បោក​​កីឡាករ​កម្ពុជា​​​ឲ្យ​ដួល​២​លើក​ជាប់​គ្នា។

ម៉ឺន មេឃា ព្យាយាម​វ៉ៃ​តាម​បច្ចេកទេស និង​ចេញ​កែង​ដ៏​គ្រោះ​ថ្នាក់។ ​កីឡាករ​កម្ពុជា​ទាត់​ច្បាស់ កែង​ដ៏​គ្រោះ​ថ្នាក់ និង​កណ្តាប់​ដៃ​ដ៏​មាន​ប្រសិទ្ធភាព​ដែល​ធ្វើ​ឲ្យ​កីឡាករ​អូស្ត្រាលី​បែក​ហូរឈាម​យ៉ាង​ខ្លាំង​។ ទោះ​ជា​យ៉ាង​ណា មេឃា ក៏​ជួប​ការ​លំបាក​នៅ​ពេល​អោប​ដោយ​កីឡាករ Cian ខ្ពស់​ដែល​បាន​ចាប់​អោប​ និង​ឡើង​ជង្គង់។ ការ​ឈ្នះ​ពិន្ទុរបស់ មេឃា​គឺ​អស់​ឱកាស​ដើម្បី​​ទទួល​បាន​រង្វាន់​រថយន្ត​។

ចំណែក​ប្អូន​ប្រុស​បង្កើតរបស់ ម៉ឺន មេឃា គឺ​កីឡាករ​វ័យ​២០​ឆ្នាំ អេ អាំម៉ារីន វាយ​ដៃ​គូ​កីឡាករ Clinton Corke ឲ្យ​អាជ្ញា​កណ្តាល​បញ្ឈប់​ក្នុង​ទឹក​ទី​៤​ដើម្បី​ក្លាយ​ជា​ម្ចាស់​​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ពិភព​លោក​ទម្ងន់​៦៦​គីឡូក្រាម និង​ទទួល​បាន​​រង្វាន់​រថយន្តថ្មី១​គ្រឿង។

ការ​ប្រកួត​នេះ អេ អាំម៉ារីន បាន​វ៉ៃ​តាម​បច្ចេកទេស​ដោយ​មិន​ព្យាយាម​សម្រុក​ចូល និង​ដាក់​សម្ពាធ​លើ​ដៃ​គូ​ខ្លាំង​ទេ បើ​ទោះ​ជា​ខ្លួន​មាន​ប្រៀប​ទាំង​អាវុធ និង​កម្ពស់។ រូប​គេ​ព្យាយាម​វ៉ៃ​មួយ​ៗ និង​ទាត់​ជើង​ក្រោម ព្រម​ទាំង​កែង​​ដ៏​មាន​ប្រសិទ្ធភាព។ ការ​ប្រើ​កែង​បណ្តាល​ឲ្យ​កីឡាករ Clinton បែក ហើយ​ អាំម៉ារីន ព្យាយាម​ធាក់​មុខ និង​ប្រើ​កណ្តាប់​ដៃ​បន្ថែម​ដែល​ធ្វើ​ឲ្យ​ឈាម​កាន់​តែ​ខ្លាំង​ហើយ​អាជ្ញា​កណ្តាល​បញ្ឈប់​ក្នុង​ទឹក​ទី៤។

លទ្ធផល​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​នេះ​គឺ​គ្រប់​គ្រាន់​ដើម្បី​រូប​គេ​ទទួល​បាន​រង្វាន់​ Pick-up ថ្មី​សន្លាង​១​គ្រឿង​ពី Ganzberg ខណៈ​គូ​ប្រជែង​គឺ​កីឡាករ ពេជ្រ សម្បត្តិ​ ចាញ់ និង​ ម៉ឺន មេឃា ឈ្នះ​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។

ចំណែក ពេជ្រ សម្បត្តិ ដែល​ជា​​បេក្ខភាព​ដណ្តើម​ខ្សែ​ក្រវាត់ និង​រង្វាន់រថយន្ត​ដែរ​នោះ​បាន​ចាញ់​កីឡាករ​ថៃ​ដោយ​ពិន្ទុ ខណៈ គឿម សុវណ្ណគីម បាន​ប្រកួត​ឈ្នះ​កីឡាករ Fahed Haidar ដោយពិន្ទុ។

និយាយ​រួម​ព្រឹត្តិការណ៍​ប្រកួត​នេះ​ពិត​ជា​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អ្នក​គាំទ្រ​នៅ​កម្ពុជា និង​អូស្ត្រាលី​ ហើយ​ក៏​ជា​ទិដ្ឋភាព​ដ៏​អស្ចារ្យ​បង្ហាញ​ទៅ​កាន់​ពិភ​ព​លោក​ឲ្យ​ស្គាល់​គុន​ខ្មែរ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម