Connect with us

កីឡា

ព្រះខ័នរាជស្វាយរៀងកាន់តែនាំមុខពិន្ទុដាច់ឆ្ងាយនៅលីគកំពូលកម្ពុជា

បានផុស

នៅ

ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​កាន់​តែ​នាំ​មុខ​ពិន្ទុ​ដាច់​ឆ្ងាយ​លើ​គូ​ប្រជែង​ក្នុង​ជម្រើស​ជើង​ឯក​ជាតិ​ខេមបូឌាន​ព្រីមៀរ លីគ​២០២៣-២៤ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​១០​ប្រកួត​ជាប់​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​សប្តាហ៍​ទី១០​​ ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​យក​ឈ្នះ​លើ​ក្រសួង​ការពារ​ជាតិ​ដោយ​លទ្ធផល ១-០ នៅ​ចុង​ម៉ោង​ក្នុង​ផ្ទះ​របស់​ខ្លួន​។ ការ​ប្រកួត​៩០​នាទី​គ្មាន​គ្រាប់​បាល់ទេ​ ហើយ​ថែម​ម៉ោង​៦​នាទី​ទើប​ម្ចាស់​ផ្ទះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​រក​បាន​គ្រាប់​បាល់។

ការ​លេង​យល់​​ចិត្ត​គ្នា​នៅ​ស្លាប​ឆ្វេង​ដែល​មាន​កីឡាករ​ខ្មែរ-អាមេរិក Nick Taylor និង​ មិត រតនៈ បូក​រួម​ទាំង ណារ៉ុង កក្កដា បាន​​ផ្តល់​ឱកាស​ឲ្យកីឡាករ​វ័យ​ក្មេង មិន រតនៈ បំប៉ោង​សំណាញ់​ទី​របស់​ក្រសួង​ការពារ​ជាតិ​ដើម្បី​​បង្កើត​សំឡេង​ហ៊ោកង​រំពង​ពេញ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង​ដែល​មាន​អ្នក​គាំទ្រ​ទស្សនា​ផ្ទាល់​ជាង​៤​ពាន់​នាក់។

ឆ្លង​កាត់​ការ​ប្រកួត​១០​សប្តាហ៍​ ព្រះ​ខ័ន​រាជ​ស្វាយរៀង​រក​បាន​៣០​ពិន្ទុ​ពេញ ដោយ​គ្មាន​បាត់​ពិន្ទុ​ណា​មួយ​សោះ​​ក្នុង​​លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០២៣-២៤ ឈាន​ចូល​ដល់​ជុំ​ទី​២។

ពេល​នេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​នាំ​មុខ៨​ពិន្ទុ​លើ​គូ​ប្រជែង​ភ្នំពេញ​ក្រោន​ដែល​មាន​២២​ពិន្ទុ បន្ទាប់​ពី​សប្តាហ៍ទី៩​ចាញ់​ គិរី​វង់​សុខសែន​ជ័យ ១-០ និង​សប្តាហ៍​ទី​១០​ស្មើ​គ្នា​ជា​មួយ​បឹងកេត ៥-៥។ លេខ​៣គឺ​វិសាខា​ដែល​មាន​​២១​ពិន្ទុ និង​បឹងកេត​លេខ​៤​មាន​១៤​ពិន្ទុ។

ចំណែក ណាហ្គាវើលដ៍​ធ្វើ​មិន​សូវ​បាន​ល្អ​ទេ​ក្នុង​ការ​ប្រកួត​១០​សប្តាហ៍​កន្លង​ទៅ​នេះ​ដោយ​ឈ្នះ​២ ស្មើ​៣ និង​ចាញ់​៥ ខណៈ​ការ​ប្រកួត​ចុង​ក្រោយ​បាន​ចាញ់​ព្រៃវែង​ដោយ​លទ្ធផល ០-៥ នៅ​ក្នុង​ដី​របស់​ខ្លួន ហើយ​អង្គរថាយហ្គឺរ​ឡើង​មក​លេខ​៩​វិញ ក្រោយ​ឈ្នះ​អាយអេសអាយ ដង្កោសែន​ជ័យ ២-១ ខណៈ​គិរីវង់សុខសែន​ជ័យ​ធ្លាក់​ទៅ​បាត​តារាង​វិញ៕

អត្ថបទ៖ វីរបុត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម