Connect with us

កីឡា

កីឡាករ​ឡាវ Bounkong ប្រាប់ពីភាពកក់ក្តៅនៅព្រះខ័នរាជស្វាយរៀង

បានផុស

នៅ

ខ្សែបម្រើប្រយុទ្ធ​ជម្រើស​ជាតិ​ឡាវ​ Bounphachan Bounkong បាន​ផ្លាស់​មកក្លិប​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង​កាល​ពី​ដើម​រដូវកាលនេះ​ ប៉ុន្តែ​កំពុង​សម្របខ្លួន និងធ្វើបានល្អ​ក្នុងការប្រកបអាជីពបាល់ទាត់នៅលើទឹកដីប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Bounkong បានប្រាប់«កម្ពុជាថ្មី»ថា ៖«ការ​ស្នាក់​នៅក្នុងប្រទេសកម្ពុជាគឺមិនលំបាកទេសម្រាប់ខ្ញុំ។ ដោយ​សារ​របៀប​រស់នៅ​ទី​នេះ​មិន​សូវ​ខុស​គ្នា​នឹង​នៅឡាវទេ។ ម្ហូបអាហារ ការធ្វើដំណើរ ទំនាក់​ទំនង សម្រាប់​​ខ្ញុំគឺមានអារម្មណ៍​កក់ក្តៅ»។

Bounphachan Bounkong បាន​ក្លាយ​ជា​កីឡាករឡាវទី១ ដែលរក​បាន​គ្រាប់បាល់​ក្នុងការប្រកួតពានរង្វាន់​ខេមបូឌានព្រីមៀរលីគ​​ នៅ​ពេល​រូប​គេ​បាន​​​ស៊ុត​ចូល​​ក្រុម​អង្គរថាយហ្គឺរ ក្នុងសប្ដាហ៍ទី៥។

គិតត្រឹមសប្ដាហ៍ទី១០ក្នុង​ខេមបូឌានព្រីមៀរ​លីគ​​២០២៣-២៤ Bounkong បង្ហាញខ្លួនឲ្យក្លិបព្រះខ័នរាជស្វាយរៀងបាន៧លើក ក្នុង​នោះ​ជាប់​ជម្រើស​១១​នាក់​ដំបូង​​២​លើក និងស៊ុត​ចូល​ទី​​បាន​៣គ្រាប់។

កីឡាករ Bounphachan បានប្រាប់ថា ៖«នេះជាការចាប់ផ្ដើមដ៏ល្អ​សម្រាប់ខ្ញុំក្នុងការ​មកលេង​នៅ​កម្ពុជា។ តាំងពីផ្ទេរមកដំបូងខ្ញុំគិតថា ព្រះខ័នរាជស្វាយជាក្លិបមួយមានការគ្រប់គ្រង​ល្អ។ ការប្រកួតប្រជែងនៅលីគកំពូលកម្ពុជាមានការអភិវឌ្ឍច្រើនក្នុងរដូវកាលនេះ»៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៥ នាទីutes មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ព័ត៌មានជាតិ៤៣ នាទីutes មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ព័ត៌មានជាតិ២ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) ចុះអនុស្សរណៈនៃការយោគយល់ដើម្បីពង្រឹងវិស័យផ្សាយពាណិជ្ជកម្មនៅកម្ពុជា

ចងការប្រាក់
សន្តិសុខសង្គម១៣ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១២ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម