Connect with us

កីឡា

សមាគម​បាល់ទាត់ជប៉ុនបញ្ជាក់​ថា មិន​បានដឹងរឿង​ លោក Saito មកធ្វើជា CEO នៅលីគកម្ពុជា

បានផុស

នៅ

លោក Tashima Kohzo ប្រធាន​សមាគម​កីឡា​បាល់ទាត់​ជប៉ុន (JFA) មិន​បាន​ដឹង​រឿង​​​លោក Saito Satoshi ​មក​ធ្វើ​ការ​​ជា​នាយក​ប្រតិបត្តិ​ (CEO) របស់ក្រុម​ហ៊ុន​លីគ​បាល់ទាត់​កម្ពុជា (CPL) ទេ បន្ទាប់​ពី​បុរស​ជប៉ុន​រូបនេះ​មិន​ត្រូវ​បាន​បន្តកុងត្រា​កាល​ពី​ដាច់​ខែ​តុលា ឆ្នាំ​២០២៣​។

លោក Kohzo បាន​​លើក​ឡើង​ថា ៖«ខ្ញុំ​សូម​ជម្រាប​ឯកឧត្តម (សៅ សុខា) យើង​មិន​បាន​ដឹង​ជា​មុន​ទេ​ថា គាត់​បាន​មក​កាន់​តំណែង​នៅ​កម្ពុជា​នោះ​ទេ។ ថ្មី​ៗ​នេះ មាន​ការ​ជូន​ដំណឹង​របស់​យើង​ថា ពេល​នេះ​លោក Saito កំពុង​ផ្តល់​ពាក្យ ឬ​ដំបូន្មាន​ដល់​ផ្នែក​បច្ចេកទេស។ ជា​ការ​ពិត យើង​នឹង​កែ​តម្រូវ នៅ​ពេល​ដែលគ្រូ​បង្វឹក​របស់​យើង​ត្រូវ​ការ​ធ្វើ​បច្ចុប្បន្នភាព​ដែល​ត្រូវ​ពិភាក្សា​ជាមួយ​ឯកឧត្តម ខៀវ សាម៉េត លោក កែវ សារ៉េត និង​លោក រ៉ានាថ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​សមាគម​បាល់ទាត់​ជប៉ុន​បាន​បញ្ជាក់​ថា តាម​ពិត​លោក Saito ធ្លាប់​ធ្វើ​ការ​នៅ JFA និងសហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី (AFC) ផ្នែក​ទី​ផ្សារ ហើយ​មិន​ធ្លាប់​ធ្វើ​កិច្ច​ការ​ពាក់​ព័ន្ធ​នឹង​បច្ចេកទេស​ឡើយពី​មុន។ គាត់​មិន​​ធ្លាប់​បាន​សម្រេច​លទ្ធផល​ការងារ​អ្វី​នៅ​ពេល​ធ្វើ​ការ​ជា​មួយ AFC ឡើយ ហើយ AFC បាន​បញ្ចប់​កុងត្រារបស់​គាត់។

លោក Kohzo បាន​សង្កត់​ធ្ងន់​ថា ៖«ខ្ញុំ​មាន​ការភ្ញាក់​ផ្អើលជា​ខ្លាំង​ផង​ដែរ​ដែល​ដឹង​ថា គាត់​បាន​ទទួល​ការ​គាំទ្រ​ពី JFA ប៉ុន្តែ​ដូច​ខ្ញុំ​បាន​ជម្រាប​ខាង​ដើម យើង​មិន​បាន​ដឹង​ទាល់​តែ​សោះ​ថា ​គាត់ទៅ​ធ្វើ​ការ​នៅ​កម្ពុជា ដូច្នេះ​គាត់​មិន​បាន​ទទួល​ការ​គាំទ្រ​ពី JFA នោះ​ទេ»។

សូម​បញ្ជាក់​ថា Saito Satoshi ត្រូវ​បាន​​ក្រុម​ហ៊ុន​លីគ​បាល់ទាត់​កម្ពុជា​បញ្ចប់​កុងត្រា​ត្រឹម​បំណាច់​ឆ្នាំ​២០២៣​ ប៉ុន្តែ​លោក​បាន​ចាក​ចេញ​ត្រឹម​ដាច់ខែ​តុលា​កន្លង​ទៅនេះ បន្ទាប់​ពី​ត្រូវ​បាន​តែង​តាំង​ជា​នាយក​ប្រតិបត្តិ​​កាល​ពី​ឆ្នាំ​២០២១។

តាម​សេចក្តី​ប្រកាស​តែង​តាំង​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១ បាន​បង្ហាញ​ថា Saito ធ្លាប់​ជា​​អ្នក​គ្រប់​គ្រង​ផ្នែកទី​ផ្សារ​នៅ​ក្លិប​បាល់ទាត់ FC Barcelona ធ្លាប់​ជា​អនុប្រធាន​ការិយាល័យបេសកកម្ម​ពិសេស​របស់សមាគម​កីឡា​បាល់ទាត់​ជប៉ុន (JFA) ជានាយក​ទីផ្សារ​នៅ​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី (AFC) និង​ជា​ទី​ប្រឹក្សា​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ពិភព​លោក (FIFA)។

ទោះ​បី​ជា​យ៉ាង​ណា ក្នុង​រយៈ​ពេល​ជាង​២​ឆ្នាំ​កន្លង​ទៅ លីគ​បាល់ទាត់​កំពូល​កម្ពុជា​ក៏​មាន​ការីក​ចម្រើន​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ប៉ុន្តែ​គោល​ដៅ​រក​ប្រាក់​ចំណូល​ឲ្យ​បាន​៣លាន​ដុល្លារ​ក្នុង​មួយ​រដូវ​កាល​មិន​បាន​សម្រេច​ទេ ខណៈ​លោក​ទទួល​បាន​ប្រាក់​ខែ​រាប់​ម៉ឺន​ដុល្លារ​អាមេរិក៕

អត្ថបទ៖ វីរបុត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម