កីឡា
ម្ចាស់ជើងឯកពានសម្ដេចក្រឡាហោម នឹងទទួលបានកៅអីលេងលីគបាល់ទះកំពូលកម្ពុជា
សហព័ន្ធកីឡាបាល់ទះកម្ពុជាបានរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទះពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី២ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលម៉ោង៨ព្រឹក នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានក្រុមចូលរួមចំនួន២៩ក្រុម។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/photo_2022-06-26_18-53-14-1024x682.jpg)
លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បាននិយាយថា៖«ចំពោះក្រុមដែលជាម្ចាស់ជើងឯកពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ នឹងទទួលបានកៅអីទៅលេងក្នុងលីគបាល់ទះកំពូលកម្ពុជាដោយស្វ័យប្រវត្តិ។ លីគបាល់ទះកម្ពុជាត្រូវតែមាន មូលហេតុចម្បងគឺខ្ញុំចង់បញ្ចូលអត្តពលិក និងក្រុមបាល់ទះកម្ពុជារបស់យើងឲ្យទៅលេងនៅពានរង្វាន់ AVC Challenge Cup ដោយសារក្រុមកម្ពុជាខកខានចូលរួមយូរមកហើយ»។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/IMG_0551-1024x715.jpg)
ការប្រកួតពានរង្វាន់បាល់ទះ សម្តេច ក្រឡាហោម ស ខេង ឆ្នាំ២០២៣ នឹងមានក្រុមចូលរួមចំនួន២៩ មកពី២៥រាជធានី-ខេត្ត។ ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី៩ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការប្រកួតសន្សំពិន្ទុតាមពូលក្រុមដែលមានចំណាត់ថ្នាក់លេខ១ និងលេខ២ ឡើងទៅទៅវគ្គ៨ក្រុមចុងក្រោយដើម្បីបន្តកៅអីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ។
លោក អាំង សិរីពិសិដ្ឋ បានបន្ថែមថា៖«សម្រាប់កំណើនក្លិបចូលរួមប្រកួតប្រជែងឆ្នាំនេះគឺបង្ហាញថា វិស័យបាល់ទះនៅកម្ពុជារបស់យើងមានការអភិវឌ្ឍទៅមុខឥតឈប់ឈរ។ ដូច្នេះទើបឆ្នាំនេះមានក្លិបចូលរួមយ៉ាងច្រើន សម្រាប់ការប្រកួតនេះក៏ជាឱកាសមួយចំពោះសហព័ន្ធបាល់ទះកម្ពុជា ក្នុងការសម្លឹងមើលយុវជនបន្តវេនដើម្បីអាចបន្តវេនពីកីឡាកររៀមច្បង»៕
ក្រុមស្ថិតនៅក្នុងពូលទាំង៨
- A ៖ ក្រុមស្នងការនគរបាលព្រៃវែង, ក្លិបបាល់ទះសេកុង, នគរបាលខេត្តកណ្តាល និងលោកតាឌីខេត្តព្រះវិហារ
- B ៖ បញ្ជាការដដ្ឋានកងអង្គរក្ស, នគរបាលខេត្តបន្ទាយមានជ័យ, វិសាខាU-18, និង នគរបាលខេត្តបាត់ដំបូង
- C ៖ នគរបាលខេត្តប៉ៃលិន, នគរបាលខេត្តឧត្តរមានជ័យ, រដ្ឋបាលរាជធានីភ្នំពេញ និង ក្រសួងមហាផ្ទៃ B
- D ៖ នគរបាលខេត្តកំពង់ចាម, នគរបាលខេត្តស្វាយរៀង និងនគរបាលខេត្តកែប
- E ៖ នគរបាលខេត្តត្បូងឃ្មុំ, នគរបាលខេត្តរតនគិរី, នគរបាលខេត្តពោធិ៍សាត់ និងនគរបាលខេត្តសៀមរាប
- F ៖ នគរបាលខេត្តកំពង់ធំ, ក្រុមបាល់ទះឬទ្ធីសែន (កំពង់ឆ្នាំង), នគរបាលខេត្តតាកែវ និងនគរបាលខេត្តមណ្ឌលគិរី
- G ៖ នគរបាលខេត្តក្រចេះ, នគរបាលខេត្តកំពង់ស្ពឺ និងនគរបាលខេត្តកោះកុង
- H ៖ ក្រុមយុវជនបក្សីឆ្លងដែន, ក្រុមនគរបាលខេត្តព្រះសីហនុ និងក្រុមនគរបាលខេត្តកំពត
![](https://www.kampucheathmey.com/wp-content/uploads/2023/11/photo_2022-06-26_18-53-17-1024x682.jpg)
អត្ថបទ៖ ផា រតនា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច