Connect with us

កីឡា

ផ្លូវ​ការ! ព្រះ​អង្គម្ចាស់ នរោត្តម រ៉ាវីចក្របោះទុន៥.៦២លានដុល្លារទិញក្លិបថៃ Police Tero

បានផុស

នៅ

ព្រះ​អង្គ​ម្ចាស់ នរោត្តម រ៉ាវីចក្រ និង ព្រះ​អង្គ​ម្ចាស់ នរោត្តម អម្រិតធីវង្ស បាន​ក្លាយ​ជា​ម្ចាស់​ភាគ​ហ៊ុន​ធំ​លើ​ក្លិប​បាល់ទាត់​លីគ​កំពូល​ថៃ Police Tero FC បន្ទាប់​ពី​បាន​ចុះ​ហត្ថលេខាធិការ​ជា​ផ្លូវ​ការ​កាល​ពី​ម្សិល​មិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វត្តមាន​ក្នុង​សន្និសីទ​សារព័ត៌មានកាល​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៣​ ​មាន​ក្រុម​ហ៊ុន Cambodian Capital Group ​ដឹក​នាំ​ដោយ​ព្រះ​អង្គ​ម្ចាស់​​ នរោត្តម រ៉ាវីចក្រ និង​ព្រះ​អង្គ​ម្ចាស់ នរោត្តម អម្រិតធីវង្ស និងខាងភាគី​ថៃ​មាន​​លោក Kongsak Yodmanee ប្រធានអាជ្ញាធរ​កីឡា​ថៃ និង Brian Linzze Markar អនុប្រធាន​ក្លិប Police Tero FC។

តាម​ព័ត៌មានបង្ហាញ​ថា ព្រះ​អង្គ​ម្ចាស់​ដែល​ជា​ម្ចាស់​ភាគ​ហ៊ុន​ថ្មី​បាន​​បោះ​ទុន​ចំនួន​​២០០​លាន​បាត (ប្រហែល​ជា៥.៦២លាន​ដុល្លារ) ដែលស្មើ​នឹង​៤៩%​នៃភាគ​ហ៊ុន​របស់​ក្លិប។

គោល​ដៅ​ចម្បង​របស់​ម្ចាស់​ភាគ​ហ៊ុន​ថ្មី​គឺ​នាំ​ក្លិប Police Tero FC ហោច​​ណាស់​​ឲ្យ​​ឈាន​ដល់លំដាប់​កំពូល​ទាំង​៣ (Top 3) នៅ​ក្នុង​លីគ​បាល់ទាត់​កំពូល​ថៃនៅ​រដូវ​កាល​ក្រោយ​ និង​​យក​កៅអី​​ចូល​រួម​ប្រកួត​ពាន​រង្វាន់ AFC Championship។

បច្ចុប្បន្ន​នេះ Police Tero FC កំពុង​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៩​នៃ​លីគ​កំពូល​ថៃ​ដែល​មាន​​ចំនួន​១៦​ក្លិប បន្ទាប់​ពី​ឆ្លង​កាត់​១០​ប្រកួត​រក​បាន​ត្រឹម​តែ​១២​ពិន្ទុ​ប៉ុណ្ណោះ។

ក្លិប​បាល់ទាត់​មួយ​នេះ​ធ្លាប់​ឈ្នះ​ជើង​ឯក​លីគ​កំពូល​ថៃ​បាន២​ដងគឺ​ឆ្នាំ​២០០០ និង​២០០១-២ ហើយ​ក៏​ធ្លាប់​ជា​ជើង​ឯក​រង​ពាន​លំដាប់​ទី១​អាស៊ី AFC Championship កាលពី​ឆ្នាំ​២០០៣-៤។

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៧ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៧ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៩ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម