Connect with us

កីឡា

រកឯណាបាន៣០ថ្ងៃចុងក្រោយ ព្រំ សំណាង ទទួលបានប្រាក់ឧបត្ថម្ភជិត២០០​លានរៀល

បានផុស

នៅ

គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​១១ ខែ​តុលា ជា​ពេល​ប្រកួត​ក្នុងកម្មវិធីប៊ូសស្ត្រង​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ព្រំ សំណាង ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​សប្បុរស​ជន និង​តម្លៃ​ខ្លួន​ប្រហែល​ជា​ជិត​២០០​លាន​រៀល។​

ក្រោយ​ការ​ប្រកួត​ជា​មួយ ដាវ លីឌុច កីឡាករ ព្រំ សំណាង នៅ​តែ​បន្ត​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​លើក​ទឹក​ចិត្ត​ពី​សប្បុរស​ជន ទោះ​ជាលទ្ធផល​​ស្មើ​ជា​មួយ​កីឡាករ​មីយ៉ាន់ម៉ា ដាវ លីឌុច កាល​ពី​ថ្ងៃ​អាទិត្យ ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង​​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ឧបត្ថម្ភ​២​លាន​រៀល។ ​ឧកញ៉ា ភូ ចាន់ដារិទ្ធ បាន​ឧបត្ថម្ភ​​១លាន​រៀល និងលោក​ស្រី នីម វណ្ណៈ​ បាន​ឧបត្ថម្ភ​​២​លាន​រៀល។

នៅ​យប់​ថ្ងៃ​ប្រកួត​កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា​ ព្រំ សំណាង ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​​​៥លាន​រៀល​ពី​​​សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ លោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ឧបត្ថម្ភ៨លានរៀល។

លោក ហ៊ួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចឧបត្ថម្ភ៨លានរៀល។ អ្នកឧកញ៉ា លាង ឃុន និង អ្នកឧកញ៉ា លាង ម៉េង ​បាន​ឧបត្ថម្ភ៨លាន, លោក វ៉ា សុធា និងលោកស្រីអគ្គនាយិការទូរទស្សន៍ថោនឧបត្ថម្ភ២លានរៀល, លោក អ៉ី ចំរើន ​បាន​ឧបត្ថម្ភ២លានរៀល, ឧកញ៉ា​តារាចម្រៀង ព្រាប សុវត្ថិ ​បាន​ឧបត្ថម្ភ៤លានរៀល និងអ្នកឧបត្ថម្ភមួយចំនួនទៀត។

មុន​ការ​ប្រកួត​ឧកញ៉ា យ៉ន សេងហាន ​បាន​​ឧបត្ថម្ភដីឡូតិ៍ក្នុងតម្លៃ​៩០០០ដុល្លា​រ (ប្រមាណ​៣៦​លាន​រៀល) ដល់ ព្រំ សំណាង។

គ្រាន់​តែ​ប្រាក់​ឧបត្ថម្ភ​ពី​សប្បុរសជន​ដែល​មាន​ឈ្មោះ​ខាង​លើ​មាន​​ប្រមាណ​៤២​លាន​រៀល​ដែល ព្រំ សំណាង ទទួល​បាន​​ដោយ​មិន​ទាន់​រាប់​បញ្ចូល​តម្លៃ​ខ្លួន និង​ប្រាក់​ឧបត្ថម្ភ​ពី​សប្បុរស​ជន​ផ្សេង​​ទៀត​ដែល​មិន​ត្រូវ​បាន​ប្រកាស​ឈ្មោះ។

បូក​រួម​ទាំង​ប្រាក់​១០០​លាន​រៀល​ពី​ប៊ូសស្ត្រង ព្រំ សំណាង ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ជិត​២០០​លាន​រៀល​ក្នុង​រយៈ​ពេល​ប្រហែល​ជា​៣០​​ថ្ងៃ​ចុង​ក្រោយ។

សរុប​ប្រាក់​ឧបត្ថម្ភ

  • ​សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ​៥​លាន​រៀល
  • លោក ថោង ខុន ​ឧបត្ថម្ភ៨លានរៀល
  • លោក ហ៊ួត ហាក់ ​ឧបត្ថម្ភ៨លានរៀល
  • អ្នកឧកញ៉ា លាង ឃុន និង អ្នកឧកញ៉ា លាង ម៉េង ឧបត្ថម្ភ៨លាន
  • លោក វ៉ា សុធា ​ឧបត្ថម្ភ២លានរៀល
  • លោក អ៉ី ចំរើន ​ឧបត្ថម្ភ២លានរៀល
  • តារាចម្រៀង ព្រាប សុវត្ថិ ​ឧបត្ថម្ភ៤លានរៀល
  • លោក សៅ សុខា ​ឧបត្ថម្ភ​២​លាន​រៀល
  • ឧកញ៉ា ភូ ចាន់ដារិទ្ធ ​ឧបត្ថម្ភ​១លាន​រៀល
  • លោក​ស្រី នីម វណ្ណៈ​ ឧបត្ថម្ភ​​២​លាន​រៀល
  • ឧកញ៉ា យ៉ន សេងហាន ​​ឧបត្ថម្ភដីឡូតិ៍​តម្លៃ​៩០០០ដុល្លា​រ
  • ប៊ូសស្ត្រង ​ឧបត្ថម្ភ ១០០​លាន​រៀល

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម