Connect with us

កីឡា

ក្នុងបទ​សម្ភាសអន្តរជាតិមួយ លីឌុច ប្រាប់ថា ត្រៀមខ្លួនរួចរាល់ដើម្បីកម្ពុជា

បានផុស

នៅ

កីឡាករ​កាណាដា-មីយ៉ាន់ម៉ា ដាវ លីឌុច (Dave Leduc) បាន​ត្រៀម​ខ្លួន​រួ​ចរាល់​​ហើយ​ដើម្បី​ជួយ​ប្រទេស​កម្ពុជាដូច​អ្វី​ដែល​ខ្លួន​បាន​ជួយ​​ប្រទេស​មីយ៉ាន់ម៉ា​ បន្ទាប់​ពី​រូប​គេ​បាន​សម្រេច​ចូល​និវត្តន៍ ក្រោយ​ប្រកួត​ជា​មួយ​កីឡាករកម្ពុជា ព្រំ សំណាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​បទ​សម្ភាស​ជា​ភាសា​អង់គ្លេស​ជា​មួយ​កម្មវិធី​ FULL METAL DOJO លោក ដាវ លីឌុច បាន​រៀប​រាប់​ថា ៖«ខ្ញុំ​គិត​ថា កម្ពុជា​ជា​អនាគត​ដ៏​ធំ​សម្រាប់​ខ្ញុំ។ ខ្ញុំ​ដឹង​ពី​អ្វី​ដែល​ត្រូវ​ជួយ​ប្រទេស​នេះ​ ដូច​អ្វី​ដែល​ខ្ញុំ​បាន​ជួយ​ប្រទេស​មីយ៉ាន់ម៉ា។ អ្នក​ដឹង​ទេ ពួក​គេ​សម​នឹង​ទទួល​បាន ហើយ​គួរ​តែ​ត្រូវ​បាន​បង្ហាញ​គុន​ខ្មែរ​​​នៅ​លើ​ផែន​ទី និង​ដាក់​ប្រទេស​នៅ​លើ​ផែន​ទី ដូច្នេះខ្ញុំ​ពិត​ជា​សប្បាយ​រីក​រាយ​ណាស់»។

«អ្នក​ដឹង​ទេ ខ្ញុំ​ខាន​ប្រកួត​៣​ឆ្នាំ​ហើយ ដោយសារ​ខ្ញុំ​មាន​ប្រពន្ធ​​កូន។ ឥឡូវ​នេះ ខ្ញុំ​បាន​​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​សម្រាប់​ដំណើរ​​ជីវិត​បន្ទាប់​របស់​ខ្ញុំ។ សម្រាប់​ការងារ​ផ្តោត​សំខាន់​របស់​ខ្ញុំ​បន្ទាប់គឺ​ខ្ញុំ​នឹង​ជួយអ្នក​ដទៃ​តាម​អ្វី​ដែល​ខ្ញុំ​អាច​ជួយ​បាន»។ កីឡាករ​មីយ៉ាន់ម៉ា​បានបញ្ជាក់។

លោក​បាន​បន្ត​ថា ៖«ពួក​គេ (កម្ពុជា) ​ទទួល​ស្វាគមន៍​ខ្ញុំ​យ៉ាង​កក់​ក្តៅ​បំផុត។ អនុញ្ញាត​ឲ្យ​​ពួក​យើង​បាន​ចូល​ជួប​សម្តែង​ការ​គួរសម​ជា​មួយ​សម្តេច​នាយក​រដ្ឋ​មន្ត្រី យក​​រថយន្ត​ទំនើប Rolls-Royce ដឹក​ខ្ញុំ​។ អ្វី​ដែល​ពិសេស​​មួយ​ទៀត​នោះ​​គឺ​ពួក​គាត់​បាន​​ដាក់​រហស្សនាម​ឲ្យ​ខ្ញុំ​រួច​​​ហើយ​គឺ«ដាវ»​​ជា​​ឈ្មោះ​ខ្មែរ​​​ដែល​ជា​ឧបករណ៍​​អាវុធ​ម្យ៉ាង​របស់​កម្ពុជា។ ឥឡូវ​នេះ ឈ្មោះខ្ញុំ​គឺ​មាន​ន័យ​ថា ដាវ។ នេះ​ពិត​ជា​អស្ចារ្យ​ណាស់»។

ដាវ លីឌុច បាន​លើក​ឡើង​ថា ព្រំ សំណាង ជា​​អ្នក​ប្រដាល់​​ និង​ជា​ជើង​ឯក​ពិត​ប្រាកដ​ដែល​មាន​ស៊ូ​ធន់​ល្អ រឹង​មាំ ប៉ុន្តែ​អ្វី​ដែល​កីឡាករ​កម្ពុជា​រូប​នេះ​​ខ្វះ​គឺ​គំនិត​អាជីវកម្ម ខណៈ​លោក​មាន​ទាំង​គំនិត​អាជីវកម្ម និង​ជំនាញ​ប្រដាល់។ ទោះ​ជា​យ៉ាង​ណា ពេល​នេះ​លោក​បាន​សម្រេច​ចូល​និវត្តន៍​ហើយ។

កីឡាករ​ប្រដាល់​រូប​នេះ​ធ្លាប់​បាន​និយាយ​ថា រូប​គេ​ និង​ភរិយា​ចង់​ទិញ​ផ្ទះ​រស់​នៅ​ប្រទេស​កម្ពុជា ហើយ​ប្រហែល​ជា​អាច​ចង់​បើក​អាជីវកម្ម​​នៅ​កម្ពុជា ខណៈ​រូប​គេ​ក៏​មាន​អាជីវកម្ម​នៅ​ប្រទេស​កាណាដា​ផង​ដែរ។

លីឌុច មាន​ដើម​កំណើត​នៅ​ប្រទេស​កាណាដា​​ដែល​បាន​ចាប់​អាជីព​ប្រដាល់ដំបូង​គឺ​គុន​ចម្រុះ (MMA) បន្ទាប់​មក​រូប​គេ​បាន​ប្រកួត​មួយ​ថៃ និង Lethwei មុន​ពេល​​​ប្រកួត​​គុន​ខ្មែរចុង​ក្រោយ​ដើម្បី​ចូល​និវត្តន៍។ ក្នុង​នាម​ជា​កីឡាករ រូប​គេ​បាន​ជួយ​ផ្សព្វផ្សាយ​កីឡា​ប្រដាល់​ប្រពៃណី​មីយ៉ាន់ម៉ា Lethwei ឲ្យ​ល្បី​សុះ​សសាយ​ទូទាំង​ពិភព​លោក៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម២ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម