Connect with us

កីឡា

កត្តា៣​យ៉ាងនេះធ្វើឲ្យកីឡាករកម្ពុជាមិនសូវបានទៅលេងនៅក្រៅប្រទេស

បានផុស

នៅ

កង្វះ​ការ​ផ្សព្វផ្សាយ គុណភាព​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ និង​ភ្នាក់ងារដោះ​ដូរ​កីឡាករ​​ប្រហែល​ជាបញ្ហា​ប្រឈម​ធំ​​ដែល​​​រារាំង​ដល់​កីឡាករ​បាល់ទាត់​កម្ពុជា​​ក្នុង​ការ​​ទទួល​បាន​​ឱកាស​​ទៅ​លេង​នៅ​ក្រៅ​ប្រទេស។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក Pep Munoz គ្រូ​បង្វឹក​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​បាន​​មើល​ឃើញ​​ថា កីឡាករ​​កម្ពុជា​មាន​សមត្ថភាព​អាច​ប្រកួត​ប្រជែង​នៅ​ក្នុង​តំបន់​បាន ប៉ុន្តែ​​​ផ្ទុយ​ទៅ​វិញ​ពិភព​ខាង​ក្រៅ​មិន​សូវ​បាន​​ស្គាល់ ឬ​​ដឹង​ច្រើន​​ពី​បាល់ទាត់​កម្ពុជាទេ។

លោកបាន​លើក​ឡើង​ថា ៖«មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ​រឿង​នេះ ពី​ព្រោះ​មាន​ប្រទេស​ជា​​ច្រើន​ដែល​មិន​ដឹង​ច្បាស់​ពី​បាល់ទាត់​កម្ពុជា ដូច្នេះ​យើង​ត្រូវ​បង្ហាញ​ពិភព​ខាង​ក្រៅ​ឲ្យ​ស្គាល់​ពី​​កម្រិត​លីគ​កម្ពុជា​​។ យើង​ត្រូវ​តែ​បង្ហាញ​​ហេដ្ឋារចនា​សម្ព័ន្ធ​កីឡដ្ឋាន​របស់​យើង​ឲ្យ​ប្រទេស​គេ​បាន​ឃើញ​ថា យើង​មាន​ការ​ប្រកួត​ប្រជែង​កម្រិត​ណា? យើង​មាន​កីឡាករ​ល្អ ហើយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក៏​ត្រូវ​​តែ​បង្ហាញ​​កម្រិត​គុណភាព​របស់​ខ្លួន​ដែរ។ អីចឹង​ពេល​គេ​ឃើញ​ពី​ភាព​ខ្លាំង​របស់​យើង គេ​នឹង​ចាប់​អារម្មណ៍»។

«ខ្ញុំ​ឃើញ​ច្បាស់​ណាស់ ជាក់​ស្តែង​​នៅ​ក្រុម​របស់​ខ្ញុំ មាន​កីឡាករ​ល្អ​ៗ​ច្រើន​។ ពួក​គេ​មាន​សមត្ថភាព​អាច​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​យ៉ាង​ពិត​ប្រាកដ តែ​រឿង​​​សំខាន់​មួយ​ទៀត​គឺ​​មិន​សូវ​មាន​​ភ្នាក់ងារទិញដូរ​កីឡាករ។ អីចឹង បើ​អត់​មាន​​ភ្នាក់​ងារ​​​ទាក់​ទង​​គឺ​កីឡាករ​កម្ពុជា​​​នឹង​មិន​មាន​ឱកាស​ចេញ​ទៅ​ក្រៅ​ប្រទេស​ទេ»។ លោក​បាន​បញ្ជាក់។

បច្ចុប្បន្ន​​មាន​តែ​កីឡាករ សៀង ចន្ធា ​ម្នាក់​គត់​ដែល​​បាន​ចេញ​ទៅ​លេង​នៅ​លីគ​ទី២​របស់​ប្រទេស​កាតារ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​​១​រដូវ​កាល។ ប្រសិន​បើ​រូប​គេ​ធ្វើ​បាន​ល្អ និង​អភិវឌ្ឍ​ខ្លួន​កាន់​តែ​ខ្ពស់ រូប​គេ​នឹង​កាន់​តែ​មាន​ឱកាស​ច្រើន។

កន្លង​មក ធារី ចន្ថាប៊ីន, ប្រាក់ មុន្នីឧត្តម, ចាន់ វឌ្ឍនាកា និង កែវ សុខផេង ធ្លាប់​បាន​ទៅ​​​លេង​នៅ​លីគ​​ម៉ាឡេស៊ី ប៉ុន្តែ​មាន​តែ ធារី ចន្ថាប៊ីន ដែល​ទទួល​បាន​ជោគជ័យ​ជាង​គេ​ដោយ​លេង​នៅ​ទី​នោះ​បាន​២​រដូវ​កាល។ បន្ទាប់​មក​លីគ​ម៉ាឡេស៊ី​ក៏​មិន​ឃើញ​មាន​ទាក់​ទង​កីឡាករ​កម្ពុជា​ទៅ​លេង​បន្ត​ទៀត។

ដោយ​ឡែក​ លីគ​កម្ពុជា​​២០២៣-២៤ បាន​កំណត់​ឲ្យ​ក្លិប​ចុះ​បញ្ជី​កីឡាករ​កូតា​អាស៊ាន ហើយ​មាន​ក្លិប​ភាគ​ច្រើន​បាន​នាំ​ចូល​កីឡាករអាស៊ាន​ដូច​ជា​កីឡាករមីយ៉ាន់ម៉ា ទីម័រខាងកើត ឡាវ ហ្វីលីពីន ថៃ​ និង​សិង្ហបុរី​ ជា​ដើម​​ ហើយ​ពួក​គេ​នឹង​រួម​ចំណែក​ពង្រឹង​សមត្ថភាព​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​របស់​ខ្លួន៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម