កីឡា
ពានសម្តេចក្រឡាហោមចាប់ផ្តើមព្រឹកនេះជាឱកាសរើសកីឡាករជម្រើសជាតិបន្ថែម
ការប្រកួតបាល់ទះពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ ចាប់ផ្តើមវេលាម៉ោង៩ព្រឹក ថ្ងៃទី៩ ខែវិច្ឆកា ឆ្នាំ២០២៣ ក្នុងវិមានសាលនៃពហុកីឡដ្ឋានជាតិអូឡាំពិក។ ការប្រកួតឆ្នាំនេះមានក្រុមចួលរួមចំនួន២៩ មកពីសមាគមនិងក្លិបទូទាំង២៥រាជធានី-ខេត្ត។

លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បាននិយាយថា៖«សម្រាប់ការប្រកួតពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ជាឱកាសសម្រាប់សហព័ន្ធបាល់ទះកម្ពុជា សម្លឹងមើលយុវជនបន្តវេនកីឡាកររៀមច្បង ដែលបានបង្កើតស្នាដៃជូនជាតិរួចមកហើយ។ ក្នុងវិស័យមួយនេះចំពោះរឿងអាយុកីឡាករគ្មានអ្វីនៅថិតថេរទេ នៅពេលពួកគេមានអាយុច្រើនគឺទម្រង់លេងក៏មានការធ្លាក់។ ដូច្នេះសហព័ន្ធបាល់ទះត្រូវស្វែងរកកីឡាករថ្មីៗ ដើម្បីជំនួសតំណែងកីឡាករអាយុច្រើន»។

ការប្រកួតពានរង្វាន់បាល់ទះ សម្តេច ក្រឡាហោម ស ខេង ឆ្នាំ២០២៣ ដែលក្រុម-សមាគម២៩មកពីរាជធានីខេត្តត្រូវប្រកួតសន្សំពិន្ទុតាមពូលក្រុមដែលមានចំណាត់ថ្នាក់លេខ១ និងលេខ២ មានឈ្មោះឡើងទៅទៅវគ្គ៨ ក្រុមចុងក្រោយដើម្បីបន្តកៅអីរកក្រុមខ្លាំងចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ។
សម្រាប់ការចូលពីសមាគមនិងក្លិបយ៉ាងច្រើនឆ្នាំនេះ បានបង្ហាញពីសក្តានុពលកីឡាបាល់ទះបាល់ទះនៅកម្ពុជាមានការអភិវឌ្ឍខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ជាពិសេសក្នុងព្រឹត្តិការណ៍សុីហ្គេមលើកទី៣២ ក្រុមបាល់ទះជម្រើសជាតិកម្ពុជាដណ្ដើមបានមេដាយប្រាក់ក្នុងនាមជាម្ចាស់ផ្ទះ។

លោក អាំង សិរីពិសិដ្ឋ បានបន្ថែមថា៖«សម្រាប់កំណើនក្លិបចូលរួមប្រកួតប្រជែងឆ្នាំនេះគឺបង្ហាញថា វិស័យបាល់ទះនៅកម្ពុជារបស់យើងមានការអភិវឌ្ឍទៅមុខឥតឈប់ឈរ។ ដូច្នេះទើបឆ្នាំនេះមានក្លិបចូលរួមយ៉ាងច្រើន សម្រាប់ការប្រកួតនេះក៏ជាឱកាសមួយចំពោះសហព័ន្ធបាល់ទះកម្ពុជា ក្នុងការសម្លឹងមើលយុវជនបន្តវេនដើម្បីអាចបន្តវេនពីកីឡាកររៀមច្បង»៕
អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?