កីឡា
ភរិយា អេ ភូថង ៖«កូនខ្ញុំទាំងពីរនឹងមានអនាគតល្អជាងប្តីខ្ញុំ»
អ្នកស្រី សាំង សុម៉ាលី ភរិយារបស់លោកគ្រូ អេ ភូថង បានសម្លឹងមើលឃើញអនាគតរបស់កូនប្រុសទាំងពីរដែលជាអ្នកប្រដាល់នឹងមានវាសនាល្អនៅក្នុងអាជីពគុនខ្មែរ បន្ទាប់ពីកំពុងស្ថិតនៅលើវិថីជោគជ័យទាំងវ័យក្មេង។

អ្នកស្រី សាំង សុម៉ាលី បានរៀបរាប់ថា ៖«កូនខ្ញុំមានអនាគតល្អជាងប្តីខ្ញុំ ពីព្រោះជំនាន់ប្តីខ្ញុំវ៉ៃ តម្លៃខ្លួនតិច ហើយការប្រកួតអត់សូវមានញឹកញាប់ កាលណោះបីបួនខែទើបមានការប្រកួតម្តង ឬពេលខ្លះមានដល់មួយឆ្នាំទើបអាចប្រកួតម្តង។ ឥឡូវនេះមានគ្រប់ប៉ុស្តិ៍ហើយម្ចាស់ឧបត្ថម្ភកម្មវិធីមានច្រើន កីឡាករររកតែកម្លាំងវ៉ៃមិនចង់បានផង»។
«ពីមុនខ្ញុំគិតថា ការសម្រេចចិត្តរបស់ខ្ញុំដែលឲ្យកូនចាប់អាជីពប្រដាល់ខុស ពីព្រោះខ្ញុំគិតថា ប្រដាល់អត់រីកចម្រើនដល់ម្ល៉េះទេ។ ប្តីខ្ញុំអត់ចង់ឲ្យកូនប្រកួតទេ ព្រោះគាត់ខ្លាចដូចគាត់។ តែឥឡូវនេះ ខ្ញុំពិតជាសម្រេចចិត្តត្រូវ។ ខ្ញុំមានមោទនភាពសម្រាប់កូនខ្ញុំទាំងពីរណាស់។ មុនពេលទៅប្រកួតខ្ញុំបានប្រាប់ កូនម៉ារីនថា កូនម៉ាក់ចង់បានខ្សែក្រវាត់ ឡានអត់ចង់បានទេ ព្រោះកូននៅក្មែងនៅមានអនាគតវែងឆ្ងាយ តែសំខាន់កូនផ្តោតយកខ្សែក្រវាត់ឲ្យបាន»។ អ្នកស្រី សាំង សុម៉ាលី បានរៀបរាប់។

អ្នកស្រីបន្តថា ៖«ខ្ញុំសូមសរសើរគុនខ្មែររីកចម្រើនខ្លាំង។ ខ្ញុំមានមោទនភាពមែនទែន ដែលប្តីខ្ញុំបាននាំកូនខ្ញុំទាំងពីរឲ្យគេស្គាល់គុនខ្មែរនៅប្រទេសអូស្ត្រាលី។ កូនខ្ញុំទាំងពីរ ខ្ញុំគិតថា ពួកគាត់នឹងមានវាសនាល្អ ហើយខ្ញុំតែងតែប្រាប់ពួកគាត់ថា បើកូនចាប់អាជីពនេះហើយ កូនត្រូវតែខំប្រឹងហ្វឹកហាត់ឲ្យខ្លាំងបំផុតទើបកូនអាចឈានដល់កំពូល តែបើហាត់របៀបថា មានឈ្មោះវ៉ៃ ទើបហាត់ ខ្ជិលហាត់ បែបនេះកូននឹងអត់អាចដល់គោលដៅបានទេ»។
កីឡាករ អេ អំាំម៉ារីន និង ម៉ឺន មេឃា ទើបតែវិលត្រឡប់មកពីប្រទេសអូស្ត្រាលីកាលពីរសៀលថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីបានទទួលបានជោគជ័យដោយទទួលបានខ្សែក្រវាត់គុនខ្មែរពិភពលោក ព្រមទាំងទទួលបានរង្វាន់រថយន្ត១គ្រឿង៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?