Connect with us

កីឡា

Nick Taylor៖ការប្រកួតជុំទី២ លីគកំពូលកម្ពុជាកាន់តែប្រជែងខ្លាំង

បានផុស

នៅ

ពានរង្វាន់ខេមបូឌានព្រីមៀរលីគឆ្នាំ ២០២៣-២៤ បានឈានដល់ការប្រកួតជុំទី២ ខណៈ​ក្លិបព្រះខ័នរាជស្វាយរៀងធ្វើបានយ៉ាងល្អ ដោយមិនទាន់​ស្គាល់​បរាជ័យ​ និងកំពុងឈរនៅកំពូលតារាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Nick Taylor បានប្រាប់«កម្ពុជាថ្មី»ថា ៖«​ចាប់ផ្តើមចូលជុំទី២ ខេមបូឌានព្រីមៀរលីគ ២០២៣-២៤ ជា​ការ​ប្រកួត​គួរ​ឲ្យ​ចាប់អារម្មណ៍។ ក្រុមទាំងអស់​ស្គាល់គ្នាច្បាស់​កាន់​តែ​ច្បាស់​ ក្រោយ​ចប់ជុំទី១ ហើយ​នឹង​ត្រៀម​ពង្រឹង​ក្រុម​បន្ថែម​ទៀត»។

កីឡាករ​បន្ត​ថា ៖«វា​កាន់តែមានការប្រកួតប្រជែងខ្លាំង។ ពួក​យើង​ត្រូវតែខិតខំប្រឹងប្រែង​ដើម្បី​រក្សាទម្រង់លេង​​ឲ្យនៅតែល្អ។ ​យើង​សហការ​គ្នា​បាន​ល្អ​ ហើយ​ស្រេកឃ្លាន​ជ័យជម្នះ​រាល់ចុងសប្តាហ៍។ ខ្ញុំមានអារម្មណ៍ជឿជាក់លើ​មិត្តរួមក្រុម»។

ការប្រកួតជុំទី១ ខេមបូឌានព្រីមៀរលីគ​មានការប្រកួតប្រជែងយ៉ាងខ្លាំង។ សូម្បី​ក្លិប​ទើបឡើងមកលីគកំពូលកម្ពុជាក្នុងរដូវកាលនេះគឺក្រុមអាយអេសអាយ ដង្កោសែនជ័យ និងក្រុមព្រៃវែង ​បាន​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​តាម​រយៈ​ទម្រង់លេង​ដ៏មាន​គុណភាព។

កីឡាករ Nick Taylor ​បានបង្ហាញអារម្មណ៍​រីក​រាយ​ចំពោះ​ទម្រង់លេងរបស់ក្រុមព្រះខ័នរាជស្វាយរៀង ក្រោម​ការដឹកនាំរបស់លោកគ្រូបង្វឹក Pep Munoz ។

កីឡាករ Nick Taylor បាន​និយាយ​​ថា ៖«ខ្ញុំសប្បាយចិត្ត​​ដែលក្រុម​​យើង​ចាប់ផ្តើម​បាន​ល្អក្នុងលីគ។ លីគកំពូលកម្ពុជា​ខ្លាំង​នៅឆ្នាំនេះ៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម